ជិះម៉ូតូ ទៅទិញទឹកក្រឡុក ត្រូវក្រុមចោរ កាប់ប្លន់ យកម៉ូតូទៅបាត់
រាជធានីភ្នំពេញ ៖ បុរសពីរនាក់បងប្អូន ជិះម៉ូតូមួយគ្រឿង ទៅទិញទឹកក្រឡុក ត្រូវចោរមួយក្រុម កាប់ប្រហារប្លន់យកម៉ូតូ បានសម្រេចកាលពី វេលាម៉ោង៩យប់ ថ្ងៃទី៣ កុម្ភៈ ២០១៦ ត្រង់ចំណុច មុខសាលាមត្តេយ្យ ទួលគោក នៅកែងផ្លូវ២៨៩ និងលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
បុរសរងគ្រោះ ឈ្មោះ ស្រី សុភាព អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១ ផ្លួវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាម្ចាស់ម៉ូតូ ម៉ាកលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-2024 ជិះគ្នា២នាក់បងប្អូន ។
បុរសរងគ្រោះ បាននិយាយថា មុនពេលកើតហតុ គាត់២នាក់បងប្អូន ជិះម៉ូតូពីផ្ទះ បំណងទៅទិញ ទឹកក្រឡុកលុះមក ដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ មួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ជិះមកជិត និងធ្វើសកម្មភាព កាប់ប្រហារប្លន់ យកម៉ូតូពីគាត់ តែម្តង សំណាងល្អ ពួកគាត់មិនត្រូវបាន ជនល្មើសកាប់ ឱ្យរងរបួសនោះទេ ដោយសារតែ បានរត់គេច ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល រដ្ឋបាលបឹង កក់ទី១ ដើម្បីស្រាវជ្រាវ តាមចាប់ខ្លួន ក្រុមចោរ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!