គម្រោង​ស្ថាបនា​ផ្សារ​ទំនើប​ធំ​ជាង​គេ​​បង្អស់​លើ​លោក​របស់​ Dubai

 
 

​គម្រោង​ផ្សារ​ទំនើប​ខ្ពស់ និង​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក​​នេះ​មាន​ឈ្មោះ​ថា​ Burj Khalifa ដែល​ត្រូវ​បាន​បើក​ឱ្យ​ដំណើរ​ការ​សាងសង់​​ឡើង​ដោយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អារ៉ាប់រួម​​គឺ​លោក ​Mohammed bin Rashid Al Maktoum​។

​តាម​ប្រភព​មិន​ទាន់​បង្ហាញ​ពី​គម្រោង​ចំណាយ​ថវិកា​ ប៉ុន្តែ​យើង​បាន​ទទួល​ព័ត៌មាន​ខ្លះ​ថា​ ផ្សារ​ទំនើប​នេះ​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃដី​៧៤៣.២២៤​ម៉ែត្រ​ការ៉េ​ ហើយ​នៅ​ខាង​ក្នុង​មាន​ការ​រៀប​ចំ​ជា​សួនច្បារ​ចម្រុះ​ពណ៌​និង​បំពាក់​ដំបូល​កញ្ចក់។​ ជា​ពិសេស​មិន​ត្រឹម​តែ​ជា​កន្លែង​ទិញ​ឥវ៉ាន់​ តែ​ថែម​ទាំង​ជា​មជ្ឈមណ្ឌល​ពហុ​វប្បធម៌ ​ហើយ​គេ​រំពឹង​ថា​មាន​អ្នក​ចូល​មក​លេង​ប្រហែល​ជា​ ១,៨ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ និង​មាន​សណ្ឋាគារ​ ១០០​ ព្រម​ទាំង​ផ្ទះ​ល្វែង​ដោយ​មាន​បន្ទប់​ចំនួន​២​ម៉ឺន​បន្ទប់។ ​នេះ​ជា​គម្រោង​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​លើ​ពិភព​លោក៕

ប្រភព​: sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម