អបអរសាទរ! អាល្លឺម៉ង់ជាអធិរាជ World Cup ឆ្នាំ២០១៤ (វីដេអូ)

 
 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ក្លាយ​ជា​ម្ចាស់​គ្រង​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៤ បន្ទាប់​ពីទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​អាហ្សង់ទីន​ដោយ​លទ្ធផល ១-០ កាល​ពី​យប់​មិញ។

ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​ទាំង​ពីរ​កាល​ពី​យប់​មិញ​តស៊ូ​គ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត។ បញ្ចប់​៩០​នាទី​ហើយ​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន ប៉ុន្តែ​​អាល្លឺម៉ង់​ធ្វើ​បាន​យ៉ាង​​ល្អ​។ ទោះ​ជា​​យ៉ាង​ណា​ការ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង​ទើប​អាល្លឺម៉ង់​បំបែក​ពង់​មាន់​បាន។

M. Goetze បាន​ក្លាយ​ជា​វិរបុរស​អាល្លឺម៉ង់​ដោយ​បាន​ទម្លាយ​​សំណាញ់​ទី​អាហ្សង់ទីន​​នៅ​នាទី​១១៣ បន្ទាប់​ពី​ទទួល​បាល់​ពី Schuerrle​ដើម្បី​ជួយ​ឲ្យ​អាល្លឺម៉ង់​​លើក​ពាន​រង្វាន់​ World Cup ឆ្នាំ​២០១៤ ខណៈ​​អាហ្សង់ទីន​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២៕





 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម