មាជិក​ក្រុម​ចម្រៀង​កូរ៉េ CN Blue បរិច្ចាគ​អង្ករ ៥​តោន​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា

 
 

តារា​ចម្រៀង​ Jung Yong Hwa ដែល​ជា​សមាជិក​ក្រុម​ចម្រៀង​រ៉ុក​កូរ៉េ CN Blue រួម​ជាមួយ​អ្នក​គាំទ្រ​របស់​គេ បាន​បរិច្ចាគ​អង្ករ​ចំនួន ៥​តោន​ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​អង្គការ Holt ដែល​ជា​អង្គការ​កូរ៉េ​មួយ​នៅ​កម្ពុជា។

អ្នក​តំណាង​តារា​ចម្រៀង Jung Yong Hwa និង​អង្គការ Nanum Store ដែល​ជា​អ្នក​បង្កើត​គម្រោង​នេះ បាន​រៀប​ចំ​កម្មវិធី​មួយ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ដើម្បី​នាំ​យក​អង្ករ​ឲ្យ​​អង្គការ​ហូលថ៍ (Holt) ដើម្បី​សុខុមាលភាព​កុមារ​ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ។ ក្រៅ​ពី​ការ​នាំ​យក​អង្ករ ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការ​ចែក​អាហារ​ថ្ងៃ​ត្រង់​ដល់​កុមារ​ៗ​នៅ​ទី​នោះ​ផង​ដែរ។

អ្នក​រៀប​ចំ​កម្មវិធី​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​គាំទ្រ Jung Yong Hwa នឹង​ចូល​រួម​បរិច្ចាគ​អង្ករ​ជា​បន្ត​ទៀត​ដើម្បី​បន្ត​ជួយ​សម្រួល​ដល់​កុមារ​ខ្វះ​ស្បៀង​នៅ​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ Jung Yong Hwa កំពុង​មមាញឹក​ក្នុង​ការ​ថត​រឿង​ភាគ​ថ្មី​ របស់​ទូរទស្សន៍ tvN ដែល​មាន​ចំណង​ជើង​ថា “The Three Musketeers” ៕

ប្រភព : sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម