ខ្លាចប្តី ដឹងលួចលុយ ប្រើល្បិច ថាចោរប្លន់ ផ្អើលដល់សមត្ថកិច្ច
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជាប្រពន្ធ ជំនួយការភូមិ ដែលថាមានចោរ ចូលប្លន់ផ្ទះ របស់ខ្លួន ទីបំផុតបានចេញមុខសារភាព ពីទោសកំខុសរបស់ខ្លួន នៅចំពោះមុខ លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បន្ទាប់ពីធ្វើឲ្យ ខាតបង់ពេលវេលា ក្នុងការចុះស្រាវជ្រាវ ជុំវិញករណី នេះអស់រយៈពេល ១យប់ ១ថ្ងៃ ព្រោះតែជាការប្រឌីត ដើម្បីចង់បានលុយប្តី និងព្រោះតែខឹងនឹងប្តី មិនគិតគូរ ព្រោះតែខ្លួន ជាអ្នកញៀននឹងល្បែង ។
ហេតុការណ៍ប្រឌីតរឿង និងបង្កឲ្យមាន ការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបស្ត្រីរូបនេះ បានចេញមុខបំភ្លឺ និងសុំការអធ្យាស្រ័យ នៅស្នងការដ្ឋាន នគរបាលខេត្ត ។
លោកវរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរង ទទួលបន្ទុក ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន ព័ត៌មានថា មានមានករណីប្លន់ លើនៅផ្ទះប្រជាពលរដ្ឋ ដែលមានឈ្មោះ ឃុត សុផាត ជាជំនួយការ ភូមិទំនប់ដាច់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជា ឲ្យលោកដឹកនាំ កម្លាំងជំនាញ រួមមានកម្លាំងវរៈ ការពារព្រំដែន ៩១១ នៅទីនោះផង និងកម្លាំងនគរបាល ស្រុកអូរជ្រៅផង ចុះធ្វើការត្រួតពិនិត្យ នៅទីតាំងកើតហេតុ ឃើញភស្តុតាង ផ្ទុយនឹងការពិត ជាច្រើន ដែលមិនមែនជា ករណីចោរប្លន់ ឬចោរលួច និងបានឈានដល់ ការសាកសួរស្ត្រីម្ចាស់ផ្ទះ ជាប្រពន្ធមានឈ្មោះ ជា សន អាយុ៣៦ឆ្នាំ ទើបដឹងការពិតថា មិនមែនជាករណីចោរប្លន់ ឬចោរលួចឡើយ ទើបធ្វើអោយស្ត្រី ជាប្រពន្ធម្ចាស់ផ្ទះ ពេលដែលនាំមកស្នងការនគរបាល បានសហការ និងសារភាពថា ខ្លួនប្រឌីតរឿងនេះឡើង ដោយសារតែខ្លួន បានយកលុយ របស់ប្តីអស់ ២៧.០០០បាត និងជៀសវាងប្តីដឹង និងដោយសារតែ ខឹងនឹងប្តី ដែលជាប្តីចុង មិនដែលគិតគូរផ្គត់ផ្គង់ ប្រពន្ធ កូន ទើបបែកគំនិត បង្កើតថាមានចោរ ចូលរើកកកាយអីវ៉ាន់ក្នុងផ្ទះ និងប្លន់យកលុយអស់ មួយចំនួនតែម្តង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!