បាត់កូនស្រី ២ថ្ងៃ ឪពុកម្តាយ កាន់រូបថត ទៅប្តឹងនគរបាល ប៉ុស្តិ៍ទួលសង្កែ ឱ្យជួយរក
រាជធានីភ្នំពេញ ៖ ក្មេងស្រីជំទង់ អាយុ១៤ឆ្នាំម្នាក់ បានបាត់ខ្លួន រយៈពេល២ថ្ងៃ មកហើយ ត្រូវបានឪពុកម្តាយកាន់រូបថត ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលទួលសង្កែ កាលពីវេលា ម៉ោង១សៀល ថ្ងៃទី១០ ខែកុម្ភៈ ដើម្បីឱ្យសមត្ថកិច្ច ជួយរក ។
ក្មេងស្រីដែលបាត់ខ្លួន ត្រូវបានក្រុមគ្រួសារ ឱ្យដឹងថា ឈ្មោះ ជួរ ស្រីម៉ី អាយុ១៤ឆ្នាំ ជាអ្នកជួយលក់ដូរ ឱ្យម្តាយមីង មានម្តាយ ឈ្មោះ ជៀម ច័ន្ទ អាយុ៤៥ឆ្នាំ ជាកម្មការិនី កាត់ដេរ និងឪពុកឈ្មោះ ជួរ កុសល អាយុ៤៨ឆ្នាំ ជាជាងផ្ទះ ស្នាក់នៅផ្ទះជួល ក្រុមទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ស្ត្រីជាម្តាយបាននិយាយថា កូនស្រីរបស់គាត់ បានស្នាក់នៅ ជួយលក់ដូរ ម្តាយមីង នៅសង្កាត់គីឡូម៉ែត្រ លេខ៦ ហើយទើបតែត្រឡប់ មកលេងផ្ទះ នៅក្នុងឱកាស បុណ្យចូលឆ្នាំ ចិន-វៀតណាម នេះ ។ នៅវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី៨ ខែកុម្ភៈ នាងបានសុំប្រាក់ ចំនួន៤ពាន់រៀល ទៅហូបបង្អែម ជាមួយមិត្តភក្តិ ស្រាប់តែបាត់រហូតមិនឃើញត្រឡប់ មកផ្ទះវិញ ទូរស័ព្ទក៏មិនចូល និងដើររកគ្រប់ទីកន្លែង ក៏មិនឃើញទៀត ។
ស្ត្រីជាម្តាយបន្តថា កន្លងមក កូនស្រីគាត់ មិនដែលមានរឿងអ្វី ឫក៍ខឹងឪពុកម្តាយ នោះទេ ។ បន្ទាប់ពីបាត់ខ្លួន ពួកគាត់ក៍បានសម្រេចចិត្ត យករូបថត មកប្តឹងនគរបាលប៉ុស្តិ៍ ឱ្យជួយរកតែម្តង ។
តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា បន្ទាប់ពីដាក់ពាក្យបណ្តឹង រួចហើយ បងប្រុស បានព្យាយាមទូរស័ព្ទចូលហើយ ត្រូវក្មេងស្រីនិយាយថា ខ្លួនមិនចូលផ្ទះវិញទេ ដោយមូលហេតុ ខឹងនឹងឪពុកម្តាយ ព្រមទាំងនិយាយថា ចង់តែលោតទឹក សម្លាប់ខ្លួនទេ រួចក៏បិទទូរស័ព្ទទៅ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!