យុវជន​ម្នាក់​ ស​ង្ស័​យបែក​ថ្នាំ ​អុកឡុក​ វាយ​កំទេច​ ទ្រព្យសម្បត្តិ​ និង​ជេ​រប្រមា​ថ ​ឪពុក​ម្តាយ​

 
 

ខេត្តស្វាយរៀង​៖​ ជាង​ផ្សារ​ដែក​ម្នាក់​ ស្រវឹងស្រា​ជោគ សង្ស័យ​បែក​ថ្នាំ​ អុកឡុក​ឪពុក​ម្តាយ​ ដោយ​ជេរ​ប្រមា​ថ​ប្រទេច​ដាក់បណ្តាសា​ ឪពុក​ម្តាយ​ ហើយ​ប្រើហិង្សា ​វាយ​បំផ្លិចបំផ្លាញ ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ​ខ្ទេចខ្ទី​អស់​ត្រូវ​ ឪពុក​ម្តាយ​ហៅ​អ្នក​ជិតខាង​ ឲ្យ​ជួយ​ចាប់ចង ​រួច​ប្រគល់​ឲ្យ ​មន្ត្រី​នគរ​បាល​ ចាត់ការ​តាម​ច្បាប់​។​

ករណី​កូន​តិ​រិ​ច្ឆា​ន ​ជេរ​ប្រមា​ថ​ឪពុក​ម្តាយ​នេះ​ កើតឡើង​ កាលពី​ថ្ងៃ​ទី​១០ ​កុម្ភៈ​ ២០១៦ ​វេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀល​នៅ​ភូមិ ​រោង​បន្លែ​ ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​។

​ជន​អកត្តញ្ញូ​នេះ ​ឈ្មោះ​ តឿ អ៊ី​វ​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មុខរបរ​ជា​ ជាង​ផ្សារ​ដែក​ មាន​ទីលំនៅ ​ភូមិ​កើតហេតុ​ខាងលើ​។​ បើ​តាម​បុរស​ជា​ឪពុក​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ កូន​អកត្តញ្ញូនេះ ​បាន​ចេញ​ទៅ​ផឹកស៊ី ជាមួយ​មិត្តភក្តិ​ នៅ​ខាងក្រៅ​ តាំងពី​ព្រឹក ​រហូត​ដល់​ម៉ោង​៣​ និង​៤០​នាទី​រសៀល​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​មិនដឹង​ថា​ស្រវឹងស្រា ​ឬ​បែក​ថ្នាំ​ទេ គ្រាន់តែ​ដល់​ផ្ទះ​ភ្លាម​ ស្រាប់តែ​អុកឡុក​ ជេ​រប្រទិច​ ដាក់បណ្តាសា ឪពុក​ម្តាយ ​និង​បាន​ប្រើ​ហិង្សា​វាយ​ កំទេច​ទ្រព្យសម្បត្តិ ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់។

​ដោយ​ពួក​គាត់ ​ជា​ឪពុក​ម្តាយ​ ទ្រាំ​នឹង​ការ​ជេរ​ប្រមា​ថ និង​ការបំផ្លិចបំផ្លាញ​មិន​បាន​ ក៏​ហៅ​អ្នក​ជិតខាង ​ឲ្យ​មក​ជួយ​ចាប់ចង ​រួច​ប្តឹង​សមត្ថកិច្ច​ នគ​របាល​ក្រុង​ ស្វាយ​រៀង ​ឲ្យ​មក​យក​ ទៅ​អប់រំ។ ពេល​សមត្ថកិច្ច​មក​ដល់​ក៏​ស្រែកជេរប្រមាថ សមត្ថកិច្ច​ទៀត​ ទើប​រូប​គាត់ ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ យក​ទៅ​អធិការដ្ឋាន​ នគ​លបាល ​ក្រុង​ស្វាយ​រៀង​ ចាត់ការ​តាម​ច្បាប់​។​

នៅ​ថ្ងៃ​ទី​១១​ កុម្ភៈ​ ២០១៦​ វេលា​ម៉ោង​១១:០០​ព្រឹក ​សមត្ថកិច្ច​បាន​កសាង​ សំណុំរឿង ​បញ្ជូន​ទៅ​ស្នងការ​រ​ដ្ឋា​ន ​នគ​លបាល​ខេត្ត​ ចាត់ការ​បន្ត​ តាម​នីតិវិធី​ច្បាប់​៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម