ក្មេងស្ទាវ ២ក្រុម ផ្ទុះហិង្សា ពេលរាំធុងបាស់ បណ្តាលឱ្យ រងរបួស ទាំងសងខាង
ខេត្តព្រៃវែង ៖ ក្មេងស្ទាវ២ក្រុម ដែល១ក្រុម មានគ្នា៤នាក់ រស់នៅឃុំសំបួរស ស្រុកពាមជរ ខេត្តព្រៃវែង ចំណែក១ក្រុមទៀត មានគ្នា៤នាក់ដូចគ្នា រស់នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានផ្ទុះហិង្សា ពេលរាំងធុងបាស់ ឈានទៅវាយកាប់ចាក់គ្នា បណ្តាលឱ្យ រងរបួស ទាំងសងខាង កាលពីវេលា ម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី១០ កុម្ភៈ ២០១៦ នៅចំណុចដីដុះ ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ក្មេងស្ទាវក្រុមទី១ ដែលរងរបួស ទាំង៤នាក់ មាន ១-ឈ្មោះ អ៊ួន សាវិន អាយុ២៣ឆ្នាំ ២-ឈ្មោះ រុន កុសល អាយុ១៩ឆ្នាំ ៣-ឈ្មោះ ឃឿន ណាក់ អាយុ២១ឆ្នាំ និង៤-ឈ្មោះ លន់ ណាក់ អាយុ២១ឆ្នាំ ទាំង៤នាក់ រស់នៅខេត្តព្រៃវែង ។
ចំណែក ក្មេងស្ទាវ ក្រុមទី២ ដែលរងរបួស ទាំង៤នាក់ មាន ១-ឈ្មោះ ជឹម នឿន អាយុ២៩ឆ្នាំ ២-ឈ្មោះ សួស សុភាព អាយុ១៨ឆ្នាំ ៣-ឈ្មោះ អឿន សុវ៉ាន់ អាយុ៣០ឆ្នាំ និង៤-ឈ្មោះ ខៃ ធារ៉ា អាយុ១៧ឆ្នាំ ទាំង៤នាក់ រស់នៅខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលមកពី ក្រុមក្មេងស្ទាវទាំង២ក្រុម ពេលរាំធុងបាស់ ជាន់ជើងគ្នា ហើយឈ្មោះ ខៃ ធារ៉ា ស្ថិតនៅក្នុង ក្រុមស្ទាវទី២ ស្ទុះទៅវាយ ក្មេងស្ទាវក្រុមទី១ រួចរត់ចេញពីរាំ បង្កទៅជាជម្លោះ វាយកាប់ចាក់គ្នា បណ្តាលឱ្យមានរបួស ទាំងសងខាង តែម្តង ។
ក្រោយកើតហេតុ ឈ្មោះ ខៃ ធារ៉ា ត្រូវសមត្ថកិច្ចឃាត់ខ្លន បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកពាមជរ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!