ចាប់ខ្លួន​ ម៉ែ​យ៉ែ​ម និង​រំដោះ ​ស្ត្រី​រកស៊ី​ផ្លូវភេទ ​៤​នាក់ ​នៅ​ផាប់​ស្ទ្រី​ត ខេត្តសៀមរាប

 
 

ខេត្ត​សៀម​រាប​ ៖​ ការិ​យាល័យ​នគរ​បាល ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តសៀមរាប​ បាន​​ធ្វើការ​ឃាត់ខ្លួន​ ស្ត្រីម៉ែ​យ៉ែ​ម​ម្នាក់​ និង​រំដោះ​ ស្ត្រី​រកស៊ី​ផ្លូវភេទ​ ចំនួន​​៤​នាក់​ យក​ទៅ​ស្នងការ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​​ច្បាប់ ខណៈ​ពួក​គេ ​​កំពុង​ធ្វើ​សកម្មភាព​​ ទាក់ទាញ ​ភ្ញៀវ​បរទេស ដើម្បី​យក​​ទៅ​ដេក​ជាមួយ​ ។

ហេតុការណ៍​​​​នេះ ​​ធ្វើ​ឡើង​កាលពី​ រំលងអធ្រាត្រ​​ ឈាន​ចូល ​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ ​នៅ​ផាប់​ស្ត្រី​ត ​ក្នុងភូមិ​មណ្ឌល​១ ។

លោកស្រី​វរ​សេនីយ៍ទោ ដួង ថាវ​រី នាយការិយាល័យ នគរបាល​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​សៀមរាប ​ឱ្យ​ដឹង​ថា​ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​ បាន​​​បង្ក្រាប ​និង​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ បាន​៥​នាក់ ​ដែល​ស្ត្រី​ទាំងនេះ​​ តែងតែ​មក​ទំនាក់ទំ​នង​ ជាមួយ​ភ្ញៀវ ​ជា​ពិសេស​ ភ្ញៀវ​ទេសចរ​បរទេស​ ដើម្បី​យក​ទៅ​​​រួម​ភេទ ​ក្នុង​ថ្នូរ​​ជា​ទឹកប្រាក់​ ហើយ​ការ​ធ្វើ​ទ​ង្វើ​រ​ របស់​ស្ត្រី​ទាំង​នេះ ​ធ្វើ​ឱ្យខូចសណ្ដាប់ធ្នាប់​ ក៏​ដូច​ជាប្រពៃណី​ដ៏​ល្អ​ផូរផង់​ របស់​ខ្មែរ​ និង​ធ្វើ​ឱ្យ​បាត់បង់​ តម្លៃ​ជា​ស្ត្រី​ខែ្ម​រ​​ ​៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម