«កោះពេជ្រ» ក្រុងកំពង់ចាម ទេសភាព និងបរិយាកាស មិនចាញ់ ក្រុងភ្នំពេញ
កំពង់ចាម៖ គ្រាន់តែលឺឈ្មោះថា «កោះពេជ្រ» ប្រិយមិត្ត ប្រហែលជានឹកឃើញដល់ មជ្ឈមណ្ឌលកំសាន្ត កោះពេជ្រ នៅក្នុងរាជធានីភ្នំពេញ ជាក់ជាមិនខាន។
ផ្ទុយទៅវិញ នៅឯទឹកដី ក្រុងកំពង់ចាម ឯណេះវិញ ក៏មាន «កោះពេជ្រ» ដែរ ដែលវាគឺជា ទីកន្លែង អង្គុយលេងកម្សាន្ត ដ៏ស្រស់ស្អាត រួមជាមួយនឹង ទេសភាព និងបរិយាកាស ក៏ដូចជាបរិស្ថានល្អ ឃើញហើយចង់ទៅកម្សាន្ត តែម្តង។
ទិដ្ឋភាព «កោះពេជ្រ» ក្រុងកំពង់ចាម
ស្ថិតក្នុងក្រុងកំពង់ចាម ជិះតាមបណ្តោយ ផ្លូវមាត់ទន្លេឆ្លងកាត់ផ្លូវក្រោមស្ពាន គីហ្សូណា ចំងាយប្រហែល ៥០០ម៉ែត្រ អ្នកមកកម្សាន្តនៅទីនោះ (កោះពេជ្រ ក្រុងកំពង់ចាម) ប្រាកដជាអាច ស្រូបយកខ្យល់អាកាស ដ៏បរិសុទ្ធ ហើយថែមទាំងអាច ទស្សនាទេសភាពទន្លេ និងស្ពានគីហ្សូណាដ៏វែងអន្លាយ នៅលើផ្ទៃទន្លេទៀតផង។
ជួបជាមួយយុវជនឈ្មោះ កា អាយុ ២២ឆ្នាំ ជាអ្នកក្រុងកំពង់ចាម បានប្រាប់ក្រុមការងារខ្មែរឡូត ឲ្យដឹងថា «មាត់ទន្លេ ឬ កោះពេជ្រ កំពង់ចាមនេះ ចាប់ផ្តើមបង្កើតឡើង តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ និងបានបញ្ចប់រួចរាល់នៅដើមឆ្នាំ២០១៥។ កាលពីមុន នៅទីនេះ គឺជាមាត់ទន្លេធម្មតា មិនមានទេសភាព ស្រស់ស្អាត បែបនេះឡើយ ហើយមានកន្លែងក្មេងលេង តិចតួចប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះវិញ មិនធម្មតាទេ ទាំងទេសភាព និងបរិយាកាស រួមទាំងការរៀបចំ (សោភ័ណ្ឌភាព) ពិតជាស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់»។
ទិដ្ឋភាព កោះពេជ្រ ក្រុងកំពង់ចាម ពីមុន (រូបថតពី Google Map / ថតក្នុងខែតុលា ឆ្នាំ២០១៣)
ចំនែកឯយុវជនឈ្មោះ ហៀង អាយុ ២២ឆ្នាំ រស់នៅក្នុង ក្រុងកំពង់ចាម បានប្រាប់ឲ្យដឹង ពីចំណាប់អារម្មណ៍ ផ្ទាល់ខ្លួនថា «ក្រុងកំពង់ចាមឥឡូវ មិនអន់ទេបង ហើយក៏ស្អាត មិនចាញ់ក្រុងភ្នំពេញប៉ុន្មានដែរ... ម្យ៉ាងទៀតនោះគឺ ក្រុងកំពង់ចាម ក៏មានកោះពេជ្រ ដែរ... វាទើបតែត្រូវបាន គេបង្កើតឡើងប៉ុណ្ណោះ ប៉ុន្តែមានមនុស្សច្រើនណាស់ ជាពិសេស អ្នករស់នៅក្រុងកំពង់ចាមតែម្តង តែងតែមកលេងកម្សាន្តនៅទីនេះ នៅពេលល្ងាច និងយប់»។
យុវជនដែលជានិស្សិត ឆ្នាំទី២ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំយល់ឃើញថា កោះពេជ្រ ក្រុងកំពង់ចាម មានទេសភាព និងបរិយាកាសមិនចាញ់ កោះពេជ្រក្រុងភ្នំពេញឡើយ។ ជាពិសេសទៅទៀតនោះ មានអ្នកបោសសំអាត ជាប្រចាំ ដែលធ្វើឲ្យទីនេះ កាន់តែស្រស់ស្អាត និងទាក់ទាញចង់មកលេងតែម្តង»។
រីឯយុវជន ឈ្មោះ ជីញ វ័យ១៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលបានមកលេងកោះពេជ្រ ក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងដែរថា «ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានលឺថា ក្រុងកំពង់ចាម មានកោះពេជ្រ ដូចនៅរាជធានីភ្នំពេញដែរ... កោះពេជ្រ ក្រុងកំពង់ចាម ពិតជាស្អាតប្លែក និងទាក់ទាញមែន ទាំងទេសភាព និងបរិស្ថាន... អ្វីដែលទាក់ទាញខ្ញុំខ្លាំងបំផុតនោះ គឺបរិយាកាស ខ្យល់បរិសុទ្ធ បូករួមទាំង ទេសភាពមាត់ទន្លេ និងស្ពានគីហ្សូណា ដែលមើលទៅពិតជាអស្ចារ្យ រកពាក្យអី្វមកប្រៀបផ្ទឹមពុំបានឡើយ»។
ងាកមកជួប យុជនជន ឈ្មោះ ទី វ័យ២៤ឆ្នាំ ដែលជាអ្នករស់នៅ ក្នុងក្រុងកំពង់ចាម បានប្រាប់ស្រដៀងគ្នា នេះដែរថា «ជាការពិតណាស់ កោះពេជ្រ ក្រុងកំពង់ចាម ពិតជាស្រស់ស្អាត ហើយថែមទាំងមានបរិយាកាសល្អ ទៀតផង... មនុស្សដែលរស់នៅទីនេះ (កំពង់ចាម) ភាគច្រើន តែងតែមកអង្គុយលេងកម្សាន្តនៅទីនេះ ដើម្បីជជែកគ្នាលេង ស្រូបយកខ្យល់អាកាស និងមើលទេសភាពដ៏ស្រស់ត្រកាលនៃទឹកទន្លេ ក៏ដូចជាស្ពានគីហ្សូណា ដ៏ស្រស់ស្អាតនេះតែម្តង»។
គួរបញ្ជាក់ផងដែរថា ក្រុងកំពង់ចាម បាននិងកំពុងតែរៀបចំយ៉ាងស្រស់ស្អាត ទាំងទេសភាពក៏ដូចជាបរិស្ថាន ខណៈពិធីបុណ្យទន្លេលើកទី២ក្នុងក្រុងកំពង់ចាម ក៏ជិតឈានចូលមកដល់ផងដែរ ពោលគឺនៅថ្ងៃទី ១១ ១២ និង ១៣ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះហើយ៕
ទិដ្ឋភាពនានា នៅតាមបណ្តោយផ្លូវ មាត់ទន្លេ ឬ កោះពេជ្រ នាពេលល្ងាច និងយប់ ក្នុងក្រុងកំពង់ចាម
រូបភាពពី ទំព័រហ្វេសប៊ុក I love kampong cham_Cambodia
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!