រថយន្តដឹកដី​ បុកម៉ូតូពីក្រោយ​ ធ្លាក់ស្រ្តីម្នាក់ កិនខ្ទេចក្បាល (មានវីដេអូ)

 
 

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង ព័ត៌មាន​កោះសន្តិភាព បានឲ្យដឹង ជំហានដំបូងមកថា​ ស្រ្តីម្នាក់ មិនទាន់ស្គាល់​អត្តសញ្ញាណ បានស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ ដោយសារ រថយន្តដឹក​ដី បើកបុកពីក្រោយ និងកិន ​។

ឧបទ្ទវហេតុនេះ ​បានកើតឡើង នៅវេលាម៉ោង ជាង​៣រសៀល ថ្ងៃទី១២ កុម្ភៈ ​២០១៦ នៅក្នុងភូមិជាងទង សង្កាត់​ក្រំាងធ្នង់ ​ខណ្ឌពោធិសែនជ័យ ។ 

សេចក្តីរាយការណ៍ បានបន្តថា​ មុនពេលកើតហេតុ ​ជនរងគ្រោះ និងបុរសជាអ្នកឌុប​ បានជិះម៉ូតូម៉ាក​ C125 ស៊េរីឆ្នាំ ២០១៣ ​ពាក់ស្លាកលេខ កំពង់ឆ្នាំង​ 1 ​C 8252 លុះមក​ដល់ ចំណុចកើតហេតុ​ ស្រាប់តែមាន រថយន្តដឹកដី មួយគ្រឿង ម៉ាកហ៊ីណូ ពាក់ស្លាកលេខ​ កំពង់ចាម 3A ០២០០ ​បើកក្នុងទិសដៅ ស្របគ្នា​ ពីលិចទៅកើត បុកម៉ូតូ​ពីក្រោយ បណ្តាលឲ្យ ស្រ្តីអង្គុយ​ខាងក្រោយ ធ្លាក់ពីលើម៉ូតូ​ និងកិន ខ្ទេចក្បាល ស្លាប់ភ្លាមៗ ​ចំណែកអ្នកបើកបរ មិនទាន់ស្គាល់​អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ និង កំពុងសាកសួរ​ នៅអធិការដ្ឋាន​នគរបាល ខណ្ឌសែនសុខ​ រង់ចំាកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម