កំពូលតារាចម្រៀង Madonna ទាក់ស្បៃគ្របក្បាលនៅលើឆាក ខ្មាសទស្សនិកជន (មានវីដេអូ)
ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ទស្សនិកជនជាច្រើនកុះករនៅក្នុងប្រទេសថៃ បានចូលរួមទៅទស្សនាការសម្តែងផ្ទាល់របស់កំពូលតារាចម្រៀង និងជាតារាសម្តែងស្រី ដ៏លេញធ្លោរបស់សហអាមេរិក Madonna Louise Ciccone បានធ្វើឲ្យអ្នកទស្សនាជាច្រើន ភ័យជំនួស និងស្រែកហ៊ោកញ្ជ្រៀវ ដោយសារតែការរៀបចំប្លង់សម្តែងមានលក្ខណៈធ្វេសប្រហែស និងខុសបច្ចេកទេសបន្តិច។
នេះមិនមែនជាលើកទីមួយ របស់នាង ដែលជួបបញ្ហាក្នុងការសម្តែង នៅក្នុងប្រទេសថៃទេ តែជាលើកទីពីរផងដែរ សំរាប់រូបនាង ដែលត្រូវទទួលរងនូវភាពអាម៉ាស នៅចំពោះមុខទស្សិកជនដែលកំពុងតាមដាន ការសម្តែងរបស់នាង និងមានការផ្សាយផ្ទាល់លើប៉ុស្តិ៍ទូរទស្សន៍ថៃនោះ។ យ៉ាងណាមិញ ការសម្តែងលើកនេះ នាង Madonna បានត្រៀមប្លង់រួចជាស្រេច ក្នុងការសម្តែង ដើម្បីកុំឲ្យមានភាពភ្លាំងភ្លាត់ដូចលើកមុន ប៉ុន្តែវាមិនបានសមបំណង ដូចអ្វីដែលនាងបានគិតទុកមុនឡើយ។
ក្នុងឈុតសំលៀកបំពាក់រ៉ូបខ្មៅគ្រងដោយស្បៃមុខសរ អមដោយអ្នករាំជនជាតិអាមេរិកពីរនាក់នៅពីក្រោយ ដែលជាអ្នកចាំទាញស្បៃគ្របមុខ នាងបានច្រៀងបណ្តើរ បោះជំហានរាំបណ្តើរ តាមចង្វាក់ភ្លេងទៅមុខឆាក តែភ្លាមៗនោះ អ្នករាំខាងក្រោយ បានចាប់ផ្តើមទាញស្បៃមុខចេញ តែដោយកំហុសបច្ចេកទេស ស្បៃមុខនោះទាក់ជាមួយសក់និងដង្កៀបខ្ទាស់សក់ ទើបធ្វើឲ្យរូបនាងបះជើងពើងខ្លួន ស្ទើរតែផ្ងារក្រោយទៅហើយ៕ ចង់ដឹងថា ហេតុការណ៍ពេលនោះយ៉ាងម៉េចខ្លះ តាមដានវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ Bangkok.coconut
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!