យុវសិស្ស២នាក់ របួសធ្ងន់ ត្រូវគេដឹក ទៅសង្គ្រោះ នៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្ទាវ យកដាវដេញកាប់
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា យុវសិស្ស២នាក់ ក្នុងចំណោម៣នាក់ ត្រូវជនដៃដល់ ២នាក់ ជិះម៉ូតូ១គ្រឿង ដកដាវសាមូរ៉ៃ កាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល និងធ្វើឱ្យអ្នកដំណើរ តាមដងផ្លូវ ញាក់សាច់គ្រប់ៗគ្នា កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី១២ កុម្ភៈ នៅផ្លូវមាត់ទន្លេ ខាងក្រោយផ្សារអុីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ គេឃើញយុវសិស្ស៣នាក់ ជិះម៉ូតូម៉ាកឡែត ពណ៌ស មួយគ្រឿង ចេញពីមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ លុះមកដល់ កន្លែងកើតហេតុ ក៏ឈប់ម៉ូតូ ទិញទឹកបរិសុទ្ធផឹក ស្រាប់តែលេចមុខ ជនដៃដល់២នាក់ ប្រដាប់ដោយ ដាវសាមូរ៉ៃ ជិះម៉ូតូម៉ាក MSX មួយគ្រឿង មកដល់ ឈប់ម៉ូតូ ដកដាវស្ទុះទៅដេញកាប់ប្រហារ ជនរងគ្រោះ ទាំង៣នាក់ បណ្តាលឱ្យ រងរបួសធ្ងន់២នាក់ ឯម្នាក់ទៀត រត់រកកន្លែងសុវត្ថិភាពទាន់ មិនបណ្តាលឱ្យ រងរបួស នោះទេ ។ ក្រោយធ្វើសកម្មរួច ក្រុមជនដៃដល់ បានឡើងជិះម៉ូតូ រត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ យុវសិស្សដែលរងរបួស ទាំង២នាក់ ត្រូវបានរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!