គូបូតា បន្តឧបត្ថម្ភទាំងស្រុងក្នុង កម្មវិធី “ជើងឯងប្រដាល់ លេខ១ គូបូតា វគ្គ ៥” និងប្រកាសកម្មវិធី Promotion ពិសេស “គូបូតា ដំណើរកម្សាន្ត កសិកររីករាយ”
ភ្នំពេញ៖ កាលពីថ្ងៃទី ១៤ កុម្ភៈ ២០១៦ កន្លងទៅនេះ ក្រុមហ៊ុន គូបូតា (ខេមបូឌា) បានរៀបចំសន្និសីទ កាសែតនៅស្ថានីយទូរទស្សន៍ BTV ក្រោមអធិបតីភាពគណៈ គ្រប់គ្រងក្រុមហ៊ុន គូបូតា (ខេមបូឌា) សហព័ន្ធកីឡាប្រដាល់កម្ពុជា និង តំណាងស្ថានីយទូរទស្សន៍ BTV ដើម្បីប្រកាសជាផ្លូវ ការនូវការឧបត្ថម្ភ ទាំងស្រុងសម្រាប់កម្មវិធី “ជើងឯកប្រដាល់លេខ១ គូបូតា វគ្គ៥”។
កីឡាករពោរពេញដោយបទពិសោធន៍ ៨ រូប រួមមាន ឯម លីថូ ឆាយ មាស រឿង សារ័ត្ន ចាន់ រក្សា ម៉ន សាមេត ថន វាសនា វៀត ប៊ុនឌឿន សេង ស្រឿន នឹងបញ្ចេញក្បាច់ប្រយុទ្ធអស់ពីសមត្ថភាពដើម្បីក្លាយជាកំពូលកីឡាករចុងក្រោយគេ ដែលឈរនៅលើសង្វៀន គូបូតា។
អ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់អាចទស្សនាការប្រកួតនេះបានរៀងរាល់ថ្ងៃ អាទិត្យចាប់ពីថ្ងៃទី ៦ មីនា ២០១៦ តទៅ ពីម៉ោង ១ ដល់ ៣ រសៀល នៅស្ទូឌីយោ BTV បឹងស្នោរ ឬ តាមរយៈ កញ្ចក់ទូរទស្សន៍ BTV តែម្តង។
លោក ពេជ្រ អំបូរពង្ស អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន គូបូតា (ខេមបូឌា) បានមានប្រសាសន៍ យ៉ាងដូច្នេះថា “គូបូតា ទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់កសិករ កម្ពុជារហូតបានក្លាយជា ក្រុមហ៊ុនឈានមុខគេលើវិស័យគ្រឿងចក្រកសិកម្ម។ យើងតែងតែស្វែងរកអ្វីដែល ថ្មីសម្រាប់អតិថិជនរបស់យើង និងប្រជាជនកម្ពុជាបន្ថែមពីលើផលិតផល គុណភាពខ្ពស់ គ្រឿងបន្លាស់ដ៏ ច្រើនសម្បូរបែប និងសេវាកម្មដ៏ល្អរបស់យើង។ យើងជឿជាក់ ថាកម្មវិធីប្រដាល់ដ៏ធំមួយនេះ នឹងអាចបម្រើអារម្មណ៍ ក៏ដូចជាទទួលបានការគាំទ្រពីសំណាក់ ប្រជាជនកម្ពុជាជាក់ជាមិនខាន។”
អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺនឹងមានសកម្មភាពពិសេសៗមួយចំនួនសម្រាប់អ្នកទស្សនា ចូលរួម លេងដើម្បីឈ្នះរង្វាន់ជា ច្រើននៅកំឡុងពេលនៃ ការប្រកួត។ ហេតុនេះ សូមកុំខកខានឱ្យសោះ “ទស្សនាការ ប្រកួតដ៏ជក់ចិត្ត និងមាន ឱកាសឈ្នះរង្វាន់” ផងដែរ។ នៅថ្ងៃជាមួយគ្នានោះ ក៏មានការរៀបចំសន្និសីទកាសែតដាច់ដោយឡែកមួយទៀតដើម្បីធ្វើការ ប្រកាសកម្មវិធី Promotion ធំបំផុតប្រចាំឆ្នាំ ២០១៦ របស់គូបូតាគឺ “គូបូតា ដំណើរកម្សាន្តកសិកររីករាយ”។
លោក ឆាលឺមឆៃ គីតទិប៊ុនថន អគ្គនាយកក្រុមហ៊ុន គូបូតា (ខេមបូឌា) បានឱ្យដឹងថា “នឹងមានអ្នក ឈ្នះរង្វាន់រហូតដល់ទៅ ៦០ រូប សម្រាប់ដំណើរកម្សាន្តទៅកាន់ តំបន់ទេសចរណ៍ជាច្រើននៅ ភូកេត និង ទីក្រុងបាងកក ប្រទេសថៃរយៈពេល ៤ ថ្ងៃ ៣ យប់ ដោយអ្នកឈ្នះម្នាក់អាចនាំយក មនុស្សជាទីស្រឡាញ់មួយ រូបទៅជាមួយផងដែរ។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ កសិករគូបូតាគ្រាន់តែទិញ ផលិតផលណាមួយដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ មីនី អេស្កាវ៉ាទ័រ ម៉ាស៊ីនស្ទូងស្រូវ គូបូតា ឬ ត្រាក់ទ័រគូបូតាមួយ ទឹកស៊េរីណាមួយពី ថ្ងៃនេះ រហូតដល់ថ្ងៃ ១៥ ធ្នូ ២០១៦ រួចដាក់ប័ណ្ណធានានៅ ធុងឆ្នោតនៅ ទីតាំងណាមួយដែលលោក អ្នកទទួលសេវាកម្ម ដើម្បីមានឱកាស ឈ្នះរង្វាន់ដ៏ពិសេសនេះ”។
“យើងនឹងចែកចេញជាពីរដំណាក់កាលសម្រាប់ដំណើរកម្សាន្តនេះ ហើយដំណាក់កាលនីមួយៗនឹង មានអ្នកឈ្នះរង្វាន់ ៣០ រូប។ ការចាប់ឆ្នោតសម្រាប់ ដំណាក់កាលទី១ នឹងធ្វើឡើងបីដង គឺនៅខែ មេសា ឧសភា និងមិថុនា ហើយដំណើរកម្សាន្តនឹងចាប់ផ្តើមនៅខែ កក្កដា ២០១៦។ ការចាប់ឆ្នោតសម្រាប់ ដំណាក់កាលទី២ នឹងធ្វើឡើងបីដងគឺនៅខែ តុលា វិច្ឆិកា និងធ្នូ ហើយដំណើរកម្សាន្ត នឹងចាប់ផ្តើម នៅខែ មករា ២០១៧។”
ជាការកត់សម្គាល់ គូបូតា (ខេមបូឌា) តែងតែបង្កើតកម្មវិធីលក់ និងសកម្មភាពពិសេសៗសម្រាប់ អតិថិជនរបស់ខ្លួនដែលនាំឱ្យផលិតផលនេះ ទទួលបានការទុកចិត្ត រហូតក្លាយជាម៉ាក សញ្ញាគ្រឿងចក្រ កសិកម្មឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!