និសិ្សតពេទ្យ ឆ្នាំទី៣ម្នាក់ ចងក ធ្វើអត្តឃាតខ្លួនឯង
កោះកុង: យុវជនម្នាក់ជា និសិ្សតពេទ្យឆ្នាំទី៣ បានសម្រេចចិត្តចងក ធ្វើអត្តឃាតខ្លួនឯង នៅចន្លោះម៉ោង ១១ដល់១២ យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចាំដី ១កន្លែង ក្នុងភូមិ១សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ យុវជនដែលចងក ធ្វើអត្តឃាត ខ្លួនឯងមានឈ្មោះ ប្រាក់ ស៊ីធួន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅកន្លែង កើតហេតុខាងលើ។
តាមសម្តីពី ឪពុកបង្កើតបាននិយាយ នៅកន្លែងកើតហេតុថា កាលពីព្រលប់ គាត់ហាមមិនកូនដើរលេង ព្រោះខ្លាចមានបញ្ហាផ្សេងៗ កើតឡើងព្រោះ ថ្ងៃទី១៤ ជាថ្ងៃ នៃសេចក្តីស្រលាញ់ រហូតដល់ម៉ោង១១ ជាងយប់ កូនគាត់បានចេញពីផ្ទះ គាត់តាមរក តែហួសពេលបាត់ទៅហើយ កូនគាត់ បានចងកសម្លាប់ខ្លួនបាត់ទៅហើយ។ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះធ្វើកោសល្យវិច្ច័យ ទៅសាកសពបានបញ្ជាក់ថា យុវជនឈ្មោះប្រាក់ ស៊ីធួន ពិតជាចងក ធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន មិនមានពាក់ព័ន្ធនិងករណីផ្សេងឡើយ ក្រោយពីធ្វើពិនិត្យទៅ លើសាកសពរួចសមត្ថកិច្ច បានប្រគល់សាកសព ឲ្យឪពុកម្តាយយក ទៅធ្វើបុណ្យទៅតាមប្រពៃណី។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!