កម្លាំងនគរបាល ស្រុកឈូក សម្រេចឃាត់ខ្លួន ជនជាតិឥណ្ឌា ដែលបើករថយន្ត បុកម៉ូតូជនរងគ្រោះ ស្លាប់និងរបួសធ្ងន់ ០២នាក់ នៅផ្លូវជាតិលេខ៣

 
 

កំពត៖ អ្នកជិះម៉ូតូ ២នាក់ បានស្លាប់ និងរបួសធ្ងន់ ដោយសារជនជាតិ ឥណ្ឌាបើករថយន្តបុក កាលពីម៉ោង ១និង៥០នាទី  រសៀល ថ្ងៃទី១៥ ខែគុម្ភៈ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ភ្នំពេញ) ស្ថិតក្នុងភូមិដំណាក់ ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

មន្ត្រីនគរបាលស្រុកឈូក បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ស្ត្រីជាអ្នកបើកបរម៉ូតូ ឈ្មោះស៊ុន ណី អាយុ៤៦ឆ្នាំ រស់នៅភូមិដំណាក់ ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត (ស្លាប់នៅនឹង កន្លែងកើតហេតុ) និងបុរស អ្នករួមដំណើរម្នាក់ ឈ្មោះ ស រុន អាយុ៥៨ឆ្នាំ រស់នៅភូមិទ្វារ ឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត (របួសធ្ងន់)។ អ្នកទាំង២ ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ សេរី២០០៧ ពណ៌ខ្មៅ។ មន្ត្រីនគរបាលដដែល បន្តថា: រថយន្តជនជាតិឥណ្ឌា បើកបរក្នុងល្បឿន លឿន ពីក្រោយម៉ូតូជនរងគ្រោះ ស្របទិសគ្នាពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រថយន្តបង្ក ក៏ជ្រុលទៅបុកគៀរម៉ូតូ របស់ជនរងគ្រោះ បណ្តាលឲ្យដួល ក៏កើតជួបគ្រោះថ្នាក់ បែបនេះតែម្តងទៅ។

បច្ចុប្បន្នជនរងគ្រោះ ដែលរបួសធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកឈូក ដោយឡែកអ្នកស្លាប់ កំពុងធ្វើបុណ្យតាមប្រពៃណី។ រីឯជនជាតិឥណ្ឌា ជាអ្នកបើកបររថយន្តបង្ក ត្រូវបានកម្លាំងមាន សមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួនជា បណ្តោះអាសន្នហើយ។ ចំពោះរថយន្តបង្ក និង ម៉ូតូជនរងគ្រោះ កំពុងរក្សាទុកនៅឯ អធិការដ្ឋាននគរបាល ស្រុកឈូក ដើម្បីចាត់ការតាមផ្លូវច្បាប់៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម