ក្មេងប្រុស អាយុ១៣ខែ ដាំក្បាល ចូលក្នុងពាងទឹក លង់ស្លាប់ គួរឱ្យសង្វេគ
ខេត្តស្វាយរៀង ៖ ក្មេងប្រុស អាយុ១៣ខែម្នាក់ ចេះដើរតេះតះ ទៅតោងពាងទឹក នៅជិតអណ្តូងស្នប់ ក៏ដាំក្បាលចូលលង់ស្លាប់ ខណៈដែលជីដូន ជាប់រវល់ធ្វើម្ហូប បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៤ កុម្ភៈ ២០១៦ ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្នបាលបាសាក់ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ សុខ ករុណា អាយុ១៣ខែ រស់នៅភូមិឃុំខាងលើ ដោយសារឪពុកម្តាយ ក្មេងប្រុសរងគ្រោះ មានជីវភាពក្រីក្រ បាននាំគ្នា ទៅធ្វើកម្មករ កម្មការិនីរោងចក្រ នៅភ្នំពេញ បានទុកកូន ឱ្យនៅជាមួយជីដូនមើលថែ ។
មុនពេលកើតហេតុ ជីដូនជាប់រវល់ចិតបន្លែ និងរៀបចំដាំស្ល ដោយទុកចៅ លេងក្បែរខ្លួន ភ្លេចខ្លួនមួយភាំង ចៅដើរទៅលេងទឹកពាង ដែលដាក់ខាងមុខ អណ្តូងស្នប់សប់ទឹក ដាក់ទុកប្រើប្រាស់ ក៏ដាំក្បាល ធ្លាក់ចូលក្នុង ពាងទឹក គ្មានអ្នកណាឃើញ បណ្តាលឱ្យលង់ស្លាប់ តែម្តង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យសព ឃើញថា ពិតជាលង់ទឹកស្លាប់ ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ក្រោមដំណក់ទឹកភ្នែក គួរឱ្យសង្វេគរបស់ជីដូន និងអ្នកជិតខាង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!