កម្លាំង​គយ​ចល័ត​ ចុះ​ចាប់​រថយន្ត​អត់​ពន្ធ ប៉ះ​ចំ​រថយន្ត​ មន្ត្រី​យោធា​ផ្កាយ​១

 
 

រាជធានី​ភ្នំពេញ​៖ ​រថយន្ត​ស៊េរី​ទំនើប​ៗ​ ចំនួន​៣​គ្រឿង​ អត់​ពន្ធ ​ក្នុងនោះ​មាន​មួយ​គ្រឿង​ ជា​រថយន្ត​របស់ មន្ត្រី​យោធា​ផ្កាយ​១​ នៅ​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​កម្លាំង​គយ​ចល័ត ​ចុះ​ចាប់​តាម​ផ្លូវ​សាធារណៈ នៅ​តាម​ភោជនីយដ្ឋាន និង​ឃ្លាំង​លក់​រថយន្ត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ដឹកនាំ​ផ្ទាល់​ដោយ លោក ​ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​ បទល្មើស​គេចពន្ធ​ ហៅ​គយ​ចល័ត ​សហការ​ជាមួយ​ កម្លាំង​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។

​លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ​ ហៅ​គយ​ចល័ត ដែល​បាន​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​ផ្ទាល់​ បានអោយ​ដឹង​ថា ​រថយន្ត​ស៊េរី​ទំនើប ​អត់​ព​ន្ឋ​ទាំង​៣​ គ្រឿង​ទាំងនោះ​ទី​១-​រថយន្ត​ម៉ាក ​SIENNA ​ពណ៌​ទឹកប៊ិច មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2X-9753 ចាប់​បាន​នៅ​ក្នុង​ ឃ្លាំង​លក់​រថយន្ត​ លេខ​១១១​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ​ជា ​សុ​ផា​រ៉ា ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ​ទី​២-​រថយន្ត​ឡិច​ស៊ី​ស ៥៧០​ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2S-8338 ចាប់​បាន​នៅ​ ភោជនីយដ្ឋាន ​Ifforno​ នៅ​តាម​បណ្តោយ​ផ្លូវ​ ៣០២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ចំណែក​រថយន្ត​ទី​៣ ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ អត់​ស្លាក​លេខ ​ជា​រថយន្ត​របស់​មន្ត្រី​យោធា ​ផ្កាយ​១​ នៅ​បន្ទាយ​មាន​ជ័យ ចាប់​បាន​នៅ​ភោជនីយដ្ឋាន ​BKK​ តាម​បណ្តោយ​ផ្លូវ​៣៥២​ ស្ថិត​ក្នុង​សង្កាត់​បឹង ​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

លោក ព្រាប គា​រ៉ាត់ ​បាន​អះអាង​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ កម្លាំង​គយ​ចល័ត ​បាន​ឲ្យ​ដឹង​ថា នៅ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​ បាន​នឹង​កំពុង​លាក់​ទុក​ នៅ​ក្នុងផ្ទះ​ ឬ​ ភូមិ​គ្រឹះ ហើយ​កម្លាំង​គយ​ចល័ត​ នឹង​បន្ត​ចុះ​ចាប់​ ទៅ​ដល់​គេហដ្ឋាន ឬ​តាម​ផ្លូវ​សាធារណៈ ​នានា ក្នុង​រាជធានី​ភ្នំពេញ​ ប្រសិនបើ​បងប្អូន​ ប្រជាពលរដ្ឋ​ ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​ ទៅ​បង់ពន្ធ​ តាម​ផ្លូវច្បាប់​ ។​

ទោះបី​យ៉ាងណា​ នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ សូម​អំពាវនាវ​ ឲ្យ​ម្ចាស់​យានយន្ត ​ទាំងអស់​ មេត្តា​រួសរាន់​ មក​ធ្វើការ​បង់ពន្ធ​ តាម​ផ្លូវច្បាប់​ និង​ទាន់​ ពេលវេលា​ ដើម្បី​ជៀសវាង​ ការ​ចុះ​ចាប់ ​ដល់​គេហដ្ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល ​និង​ប៉ះពាល់​កិត្តិយស​។​ ក្រោយ​ពេល​ចាប់​បាន ​រថយន្តស៊េរី​ទំនើប​ អត់​ពន្ធ​ ទាំង​៣​គ្រឿង ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ មជ្ឈមណ្ឌល ​ឃ្លាំង​គយ​ច​ល័យ​ ដើម្បី​អោយ​ម្ចាស់​រថយន្ត​ ចូលខ្លួន​បង់​ព​ន្ឋ​ តាម​ក្រោយ​ផង​ដែរ​៕​






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម