បន្លំ​លួច​លុយ​ ចំ​ផ្ទះ​មាន​ កាមេរ៉ា​សុវត្ថិភាព បាន​តែ​១​ថ្ងៃ​ សមត្ថកិច្ច​ក្របួច​ជាប់

 
 

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ ក្រុម​កាច់​សោ​.​ក​ម៉ូតូ​ ដ៏​សកម្ម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ ចូល​លួច​លុយ ​ក្នុងផ្ទះ​អាជីវក​ម្នាក់​ នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ដោយ​យក​លុយ បាន​ជិត​៧​លាន​រៀល ប៉ុន្តែ​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ របស់​ម្ចាស់ផ្ទះ​ថត​ជាប់ ក្របួច​ជនសង្ស័យ​បាន​តែ​ម្តង ។

ជនសង្ស័យ​ឈ្មោះ​ ផាត់ ផាត ហៅ​ប្រេ​ស៊ី​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ធ្វើ​សកម្មភាព​ ចូល​ទៅ​បន្លំ​លួច​លុយ​ ក្នុងផ្ទះ​អាជីវករ​ម្នាក់​ ឈ្មោះ ចេ​វ សុ​វត្ថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ទប់ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​០៩ និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧ កុម្ភៈ ។

ប៉ុន្តែ​ជា​អកុសល ឬ​ចាត់​ទុក​ថា ជា​ថ្ងៃ​អស់លក្ខណ៍ ​របស់​ជនសង្ស័យ ព្រោះ​ចូល​លួច​ចំ​ផ្ទះ​ ដែល​មាន​ដាក់​កាំ​មេ​រ៉ា​សុវត្ថិភាព ខណៈ​ម្ចាស់ផ្ទះ​ដឹង​ថា បាត់​លុយ​អស់​ ជា​ច្រើន​លាន ទើប​បើក​មើល​កាមេរ៉ា ក៏​ឃើញ​ពី​សកម្មភាព​ របស់​ជនសង្ស័យ​ ពេល​ដែល​បន្លំ​ចូល​ ទៅ​លួច​យក​លុយ​នោះ ទើប​ដាក់​ពាក្យ​ប្តឹង​ ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយ​ជ្រំ ឲ្យ​តាម​រក​ចាប់ខ្លួន ​ជនសង្ស័យ​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​ ស្រុក​ស្វាយ​ជ្រំ​ ស្រាវជ្រាវ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ ផាត់ ផាត ក៏​បាន​ទាក់ទង​ មក​អធិការដ្ឋាន​នគរបាល ​ស្រុក​កំពង់ត្របែក សុំ​ការ​សហការ ​តាម​រក​ចាប់ខ្លួន​ ជនសង្ស័យ​បាន កាលពី​វេលា​ម៉ោង ​៨​ព្រឹក ​ថ្ងៃ​ទី​១៨ កុម្ភៈ ដោយ​ប្រើប្រាស់ ​រូបភាព​ពី​ក្នុង​កាមេរ៉ា​ តាម​រក​ជនសង្ស័យ​ នៅ​ចំណុច​ព្រៃ​ស្នួល ក្នុង​ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ហើយ​នាំ​ខ្លួន​ មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក កសាង​សំណុំរឿង និង​ប្រគល់​ជនសង្ស័យ ​ទៅ​អោយ​សមត្ថកិច្ច ​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ចាត់ការ​បន្ត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម