ផ្លូវដីមួយខ្សែ ក្នុងឃុំរការជន្លឹង ហុយងងឹតមេឃ បង្កផលប៉ះពាល់សុខភាព ពលរដ្ឋ និងអាយុជីវិត អ្នកដំណើរ

 
 

កណ្តាល៖ ប្រជាពលរដ្ឋចំនួន៥ឃុំ ក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននិយាយផ្លូវដីមួយខ្សែនេះមានប្រវែង៧០០០ម៉ែត្រ ដែលភ្ជាប់ពីផ្លូវកៅខាងត្បូង ស្ពានព្រះគន្លងឆ្ពោះឆ្លងកាត់ក្នុងឃុំរកាជន្លឹង ទៅកាន់ខេត្តកំពង់ចាម និងព្រៃវែង ដោយរថយន្តដឹកកម្មករ ឆ្លងកាត់ទៅកាន់រោងចក្រ 7NG ក្នុង១ថ្ងៃពីរជើងគឺព្រឹកនិងល្ងាចបង្កឲ្យហុយងងឹតមើលមិនយល់ពីនោះទេ ដោយនៅខែប្រាំងហុយ ហើយនៅរដូវវស្សារអិល បង្កឲ្យគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់ ជាពិសេសនោះពួកគាត់រស់នៅក្បែរ ផ្លូវប្រឈមនិងធូលីដីហុយចូលចានបាយ ចានសម្ល និងក្នុងផ្ទះទាំងមូលសុទ្ធតែធូលីដី ដូច្នេះហើយទើបពួកគាត់សំណូមពរ ដល់អាជ្ញាធរឃុំ ស្រុក ខេត្តជួយស្ថាបនាផ្លូវ១ខ្សែ នេះជូនពួកគាត់ ដើម្បីបញ្ជៀសការហុយ ក៏ដូចជាបញ្ជៀសគ្រោះថ្នាក់នានាផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើបាននិយាយថា ផ្លូវដីមួយខ្សែនេះតភ្ជាប់ពីផ្លូវកៅស៊ូក្បែរស្ពានព្រះគន្លងឆ្ពោះទៅកាន់ខេត្តពីរ គឺខេត្តកំពង់ចាម និងខេត្តព្រៃវែង ដែលមានចំងាយផ្លូវ៧០០០ម៉ែត្រ ហើយការហុយនេះគឺបណ្តាលមកពីរថយន្តដឹកកម្មករ ឆ្លងកាត់ពីខេត្តទាំងពីរសម្រុកចូលទៅរោងចក្រ 7NG ព្រឹក១ជើង និងល្ងាច១ជើង ដូច្នេះពេលកម្មករចេញពីរោងចក្រ ឬចូលរោងចក្រគឺហុយខ្លាំងណាស់ មើលអ្វីពីមុខមិនឃើញលុះត្រាតែឈប់រង់ចាំរថយន្តទៅអស់សិនទើបអាចធ្វើដំណើរបន្តទៅមុខ បានបើពុំដូច្នេះទេវាគ្រោះថ្នាក់ដោយសារមើលមុខមិនឃើញ។

ពួកគាត់បានបន្តថា ផ្លូវឆ្លងកាត់ភូមិចំនួន៥ក្នុងឃុំរកាជន្លឹង គឺភូមិតាំងឬស្សី ភូមិរកាទី១ ភូមិរកាទី៣ ភូមិជន្លឹង និងភូមិទ្រា ក្នុងឃុំរកាជន្លឹង ដោយក្នុងរដូវប្រាំងហុយ និងរដូវវស្សាបែកល្បាប់ រអិលដូចខ្លាញ់ គ្រោះថ្នាក់ចរាចរកើតឡើងជាបន្តបន្ទាប់ដោយអ្នកខ្លះបាក់ដៃ អ្នកខ្លះបាក់ជើង និងអ្នកខ្លះទៀតបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងដោយសារមើលគ្នាមិនឃើញ ហើយពិសេសនោះគឺ ពួកគាត់រស់នៅជាប់និងផ្លូវនេះ ប៉ះពាល់សុខភាពខ្លាំងណាស់ ដោយធូរលីដីហុយចូលចានបាយចានសម្លរ បង្កឲ្យសុខ ភាពគ្រួសារទ្រុឌទ្រោម ពី១ថ្ងៃទី១ថ្ងៃ មិនតែប៉ុណ្ណោះនោះទេ កូនៗតូចរបស់ពួកគាត់ធ្វើដំណើរទៅរៀន ឬចេញពីរៀនគឺប្រឈមនិងគ្រោះថ្នាក់ដោយការហុយនេះដែរ ។ ដូច្នេះពួកគាត់សព្វថ្ងៃទន្ទឹងរង់ចាំភ្លៀង ធ្លាក់ចុះព្រោះរដូវភ្លៀងទោះបីរអិលតែវាធូរជាងហុយប៉ះពាល់សុខភាពខ្លាំងណាស់ ។ ដោយហេតុដូចនេះហើយពួកគាត់បានសំណូមពរឲ្យអាជ្ញាធរឃុំ ស្រុក ខេត្ត ជួយស្ថាបនាផ្លូវដី១ខ្សែនេះ ឲ្យក្លាយជាផ្លូវ បេតុងឬផ្លូវកៅស៊ូជូនពួកគាត់ផង ដើម្បីឲ្យការរស់នៅបានសមរម្យនិងគេ ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋនោះ លោកមេឃុំជន្លឹងបានប្រាប់អ្នកយកព័ត៌មានដើមអម្ពិលថា  ចំពោះរឿងប្រជាពលរដ្ឋបានលើកឡើងនេះ គឺគាត់បានដឹងហើយអាជ្ញាធរ ក្រុមប្រឹក្សាឃុំបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្លាំងណាស់ ហើយបានរាយការណ៍ជូនទៅថ្នាក់លើរួចរាល់អស់ហើយតែយ៉ាងណានោះ គាត់ក៏មិនទាន់ដឹងដែរ ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម