បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ឡើងតបណ្តាញខ្សែកាប ធ្លាក់ស្លាប់
ខេត្តកំពង់ចាម ៖ បុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទ ក្នុងស្រុកមួយ ឈ្មោះ វី សុភាច ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកទួក ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឡើងលើបង្គោលបេតុង ដើម្បីតបណ្តាញខ្សែកាប អ៊ីនធើណិត ដែលមានកម្ពស់ ប្រហែល៧ម៉ែត្រ ត្រង់ចំណុចក្បាលស្ពានពង្រ ស្ថិតនៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចៃដន្យដាច់ខ្សែក្រវ៉ាត់ ជាហេតុបណ្តាលឲ្យ ធ្លាក់មកលើដី ស្លាប់ភ្លាមៗ។
ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យផងដែរ។លោកវរសេនីយ៏ទោ ប្រេង ហ៊ីម អធិកានគរបាលស្រុកកោះសូទិន ប្រាប់ឲ្យដឹងថា នៅពេលមុនកើតហេតុបុគ្គលិកឈ្មោះ ភាច បានមកឡើងលើបង្គោលបេតុងដើម្បីតបណ្តាញខ្សែកាបសម្រាប់ប្រើប្រាស់ ដល់អ្នកភូមិពង្រនៅតាមផ្ទះ និងតាមហាងកាហ្វេនានា ដើម្បីងាយស្រួលចុចទូរស័ព្ទដៃតាមដានមើលពីប្រតិ្តការព័ត៌មានផ្សេង ៗ ដែលបានកើតមានឡើងនៅក្នុងសង្គមរាល់ថ្ងៃ។លោកវរសេនីយ៏ទោ ប្រេង ហ៊ីម អធិការនគរ បាលស្រុកកោះសូទិន ប្រាប់បន្តថា ក្នុងពេលដែលកំពុងតែឡើងតបណ្តាញខ្សែកាបនោះចៃដន្យស្រាប់តែដាច់ ខ្សែក្រវ៉ាត់ដែលពាក់នៅនឹងចង្កេះជាហេតុបណ្តាលឲ្យធ្លាក់មកលើ ដីស្លាប់មួយរំពេច គ្រានោះប្រជាពលរដ្ឋដែលបានប្រទះឃើញ ក៏ប្រញាប់រាយការណ៍មកលោកនាយប៉ុស្ត៏រដ្ឋបាលឃុំពង្រ។
ហើយក្រោយពីបានដឹងហេតុការណ៏នេះក៏រាយការណ៏បន្តមករូបលោក និងបានចាត់ឲ្យជំនាញព្រហ្មទណ្ឌ បច្ចេកទេសចុះទៅពិនិត្យសាកសពត្រឹមត្រូវ ហើយក៏បានទាក់ទងទៅក្រុមហ៊ុនដែលជនរងគ្រោះបម្រើការ ដើម្បីគេចាត់ឲ្យតំណាងមកទទួលយកសពត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី។លោកវរសេនីយ៏ទោ ប្រេង ហ៊ីម អធិការនគរបាលស្រុកកោះសូទិនបញ្ជាក់ថា បុគ្គលិកខាងលើបានឡើងតែម្នាក់ឯងក្រោយពីកើតហេតុ គេមិនបានឃើញបុគ្គលិកផ្សេងទៀតនោះទេ ហើយនៅរសៀលថ្ងៃដដែលសពត្រូវបានត្រៀមប្រគល់ឲ្យទៅខាង ក្រុមហ៊ុនទូរស័ព្ទដៃក្នុងស្រុកមួយ និងនាំបន្តទៅឲ្យក្រុមសាច់ញាតិរៀបចំធ្វើបុណ្យនៅស្រុកកំណើត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!