សពបុរសម្នាក់ ត្រូវបានអ្នកភូមិ ប្រទះឃើញ អណ្តែតទឹក ទន្លេបាសាក់

 
 

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះ ឃើញអណ្តែតទឹក ទន្លេបាសាក់  កាលពីម៉ោង៤រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានអោយដឹងថា ជនរងគ្រោះឈ្មោះហ៊ួត គង់ អាយុ ៥០ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិព្រែកថ្មី ។

លោកចៅសង្កាត់ បានបញ្ជាក់ថា លោកនិងក្រុមការងារ បានចុះទៅធ្វើលិខិតមរណៈភាព ជូនគ្រួសារសពដល់លំ នៅឋានតែម្តង ហើយជាមួយគ្នានេះ លោក លីវ វណ្ណថេង ក៏បានចូលជាបច្ច័យដល់សព ចំនួន ១០ម៉ឺនរៀល ផងដែរ ។

ជាមួយគ្នានេះ អ្នកស្រុកដែលចោមរោមមើលសព ដោយម្នាក់ៗបាននិយាយថា គាត់ជារៀងរាល់ថ្ងៃ តែងផឹក ស្រវឹងជោកជាំ ហើយករណីនេះ ប្រហែលជាគាត់មកមុជទឹក ហើយលង់ទឹកតែម្តង ខណៈគាត់ស្រវឹងផងក៏មិនដឹង ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម