ប្លន់​ទៀត​ហើយ ម្ដងនេះ​ មិន​ឆ្ងាយ​ពី​ កងរាជអាវុធហត្ថ​ខណ្ឌ​ ទេ​…!

 
 

រាជធានី​ភ្នំពេញ ៖ មាន​ផ្ទុះ​ករណី​ប្លន់​មួយទៀត​ហើយ កាលពី​វេលា ​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បណ្ដោយ​ ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​ប្លន់​យក​ម៉ូតូ​ម៉ាក MSX មួយ​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​8211 ឈ្មោះ​សុខ សង្ឃឹម អាយុ​១៩​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ ស្នាក់​នៅ​ភូមិ​បឹង​ព្រលិត សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រួម​ដំណើរ​ដោយ​មិត្តភក្ដិ​ម្នាក់​ទៀត​ឈ្មោះ​សែ អាយុ​២៥​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន ជី​ង វី ជាមួយ​គ្នា ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​ធ្វើ​ដំណើរ​មក​ពី​កោះ​ពេជ្រ បម្រុង​នឹង​ជិះ​ដើរ​លេង​បន្ត ស្រាប់តែ​មាន​មាន​ម៉ូតូ​ពីរ​គ្រឿង មិន​ចាំ​ម៉ាក​មាន​គ្នា​ជិះ​៤​នាក់ បាន​ជិះ​មក​កៀក​កិត​នឹង​ម៉ូតូ​គេ​(​ម៉ូតូ​ជន​រង​គ្រោះ​) ហើយ​កៀង​កៀប​ម៉ូតូ​គេ​ឲ្យ​ឈប់ រួច​យក​ដំបង​ឆក់​វាយ​រូបគេ និង​មិត្តភក្ដិ​ដែល​ជា​ជន​រង​គ្រោះ​ដូច​គ្នា ក្នុង​នោះ​ដែរ​រូបគេ​ភ័យ​ពេក​ក៏​បាន​ផ្ដួល​ម៉ូតូ តែ​មិន​បាន​ដក​សោ ដែល​ជា​ឳ​កាស​ឲ្យ​ក្រុម​ចោរប្លន់​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​បាន​ដោយ​សុវត្ថិភាព​បាត់​ស្រមោល​តែ​ម្ដង ។

ក្រោយ​ពី​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​របស់​ខ្ល​យ​ន​ទៅ​បាត់ ជន​រង​គ្រោះ​ទាំង​ពីរ​ក៏​បាន​មក មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បី​ដាក់​ពាក្យបណ្ដឹង ​ក្នុង​ការ​តាមដាន​ស្វែងរក ពីព្រោះ​កន្លែង​នេះ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប៉ុន្មាន​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ប្លន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ កើតឡើង​ស្ទើរតែ​រៀងរាល់ថ្ងៃ ដូច​វែក​ចក​ក្នុង​បឹង​អ​ញ្ចឹ​ង ហើយ​មាន​គ្រប់​រូបភាព​ដូច​ជា វាយ គប់ កាប់ ចាក់ បាញ់បោះ​ជាដើម ដូច្នេះ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ទោះបី​នៅផ្ទះ​ក្តី ធ្វើ​ដំណើរ​ក្ដី គួរ​តោង​ប្រុង​ប្រ​យ​ត្ន័​ដោយ​ខ្លួនឯង កុំ​សង្ឃឹម​ជាមួយ​សមត្ថកិច្ច​ខ្លាំង​ពេក ទម្រាំ​សមត្ថកិច្ច​មក​ដល់ យើង​អស់​ទ្រព្យធន ឬ​បាត់បង់​អាយុជីវិត​ក៏​ថា​បាន ហ៊ឺ​…!​ ធ្វើ​ម៉េច​ទ្រាំ​ៗ​ទៅ បើ​ស្រុក​យើង​ វា​អ​ញ្ចឹ​ង​ទៅ​ហើយ​នោះ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម