ឃើញនាង ដើរម្នាក់ឯង ស្ទុះចាប់អោប និងប្រទូស្តកេរ្តិ៍ខ្មាស ត្រូវជាប់ខ្នោះ
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន រួចកសាងសំណុំរឿង បញ្ជូនមកការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ខណៈដែលជនសង្ស័យ បានអោប និងបៀតបៀនកេរ្តិ៍ភេទ លើនារីម្នាក់ នៅតាមដងផ្លូវ ក្នុងភូមិ ក្រោយពេលកើតហេតុ នារីរងគ្រោះ បានប្ដឹងប៉ូលិស ឱ្យចាប់ខ្លួន បញ្ជូនបន្ត ទៅសាលាដំបូងខេត្ត កាត់ទោសទៅតាមច្បាប់ ។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ កុម្ភៈ ២០១៦ ស្ថិតនៅភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ លោកមឿង សារុន អធិការនគរបាល ស្រុកសំរោង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ ឈ្មោះ ហាក់ វណ្ណី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែតាសុខ ឃុំជម្រះពេន ស្រុកសំរោង ។ ចំណែកនារីរងគ្រោះ អាយុ៣៤ឆ្នាំ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
លោកអធិការនគរបាលស្រុក បានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះ បានដើរតាមផ្លូវលំ ក្នុងភូមិខាងលើ តែម្នាក់ឯង ដើម្បីរកម៉ូតូឌុប ជិះមកផ្ទះ ។ ពេលនោះជនសង្ស័យ បានជិះម៉ូតូមកដល់ ក៏ចាប់អោប និងស្ទាបប្រដាប់ភេទ នារីរងគ្រោះ ក៏បានស្រែក ធ្វើឱ្យជនសង្ស័យភ័យពេក ក៏ជិះម៉ូតូរត់គេចខ្លួន តែត្រូវប៉ូលិសតាមចាប់ខ្លួនបាន នៅឯផ្ទះ ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យបាននិយាយ សារភាពថា រូបគេពិតជាបាន ចាប់អោប និងស្ទាបប្រដាប់ភេទនារីរងគ្រោះ ពិតប្រាកដមែន។ នៅពេលនេះ ប៉ូលិសព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត កំពុងតែកសាងសំណុំរឿង ហើយរសៀល ថ្ងៃទី២៣ កុម្ភៈ ២០១៦ នេះ នឹងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!