កូនប្រសារ វាយម្តាយក្មេកស្លាប់ ពេលចូលឃាត់ ប្តីប្រពន្ធ កុំឲ្យឈ្លោះគ្នា
ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ជាម្តាយក្មេក បានរងរបួសធ្ងន់ បន្ទាប់មកក៏បាន ដាច់ខ្យល់ស្លាប់ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ កាលពីវេលា ម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារ ត្រូវកូនប្រសារប្រុសវាយ ខណៈពេលចូលទៅឃាត់ ការឈ្លោះគ្នារវាងកូន និងកូនប្រសារ រូបនោះ ។
ហេតុការណ៍ជម្លោះប្តីប្រពន្ធ និងវាយម្តាយក្មេករបួសធ្ងន់ ហើយស្លាប់នៅមន្ទីរពេទ្យនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិត្រពាំងស្លា ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត ។
មន្ត្រីនគរបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា កូនប្រសារប្រុសដែលជាជនដៃដល់ឈ្មោះ ទ្រិន ដូច អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ុ ស្រីអូន ចំណែកម្តាយក្មេករងគ្រោះឈ្មោះ សាក់ ញ៉ឹង អាយុ៦៥ឆ្នាំ រស់នៅជាមួយគ្នានៅភូមិ-ឃុំកើតហេតុខាងលើ ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣កុម្ភ់ៈ ជនសង្ស័យនិងប្រពន្ធមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈនោះម្តាយក្មេកក៏បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា ស្រាប់តែត្រូវកូនប្រសារវាយបណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកកាលពីវេលាទៀប ភ្លឺតែម្តង ។
ក្រោយពេលកើតហេតុ ជនដៃដល់ជាកូនប្រសារត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរជ័យ ឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!