កម្លាំងនគរបាល អន្តោប្រវេសន៍ ចុះត្រួតពិនិត្យ ហាងកាហ្វេ មួយកន្លែងរកឃើញ ស្ត្រីវ័យក្មេង ជនជាតិវៀតណាម ចំនួន៥នាក់ រត់តុកាហ្វេសង្ស័យ លួចបំរើសេវា ផ្លូវភេទនៅទីរួម ស្រុកអូរយ៉ាដាវ
រតនគិរីៈ កម្លាំងនគរបាលអន្តោប្រវេនស៍នៃស្នងការនគរបាល ខេត្តរតនគិរី កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៥ ខែកុម្ភៈ នេះ បានចុះត្រួតពិនិត្យ ហាងកាហ្វេមួយកន្លែង រកឃើញស្ត្រីវ័យក្មេង ជនជាតិ វៀត ណាម ចំនួន៥នាក់ រត់តុកាហ្វេ សង្ស័យលួចបំរើសេវាផ្លូវភេទ នៅទីរួមស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បើតាមរបាយការណ៍របស់កម្លាំងនគរបាល អន្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តរតនគិរី អោយដឹងថាស្ត្រី វ័យក្មេងជនជាតិ វៀតណាម ចំនួន៥នាក់ មានអាយុពី ១៩-២០ឆ្នាំ ក្នុងសកម្មភាព បំរើការងាររត់តុ កាហ្វេ និងសង្ស័យលួច បំរើសេវាផ្លូវភេទ ក្នុងនោះ៤នាក់ មានលិខិតឆ្លងដែន វាយត្រា ចេញ-ចូល មួយខែ និងម្នាក់ទៀតមាន អត្តសញ្ញាណប័ណ្ណ ខែ្មរគំរូថ្មីកើត និងរស់នៅ ប្រទេសកម្ពុជា ទើបមកពី រាជធានីភ្នំពេញ។ ចំណែកឯ ម្ចាស់ហាងមានវីសា សៀវភៅការងារ និងលិខិតអនុញ្ញាត ធ្វើអាជីវកម្ម។ របាយការណ៍ខាងលើបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីជនជាតិវៀតណាម ខាងលើ នាំមកធ្វើកំណត់ហេតុ ដកហូតលិខិតឆ្លងដែន បណ្តោះអាសន្ន នៅអធិការដ្ឋាន ស្រុកអូរយ៉ាដាវ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្នើសុំគោលការណ៍ ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តទៅតាម នីតិវិធីច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!