កំពុងលួចទ្រព្យសម្បត្តិ ត្រូវគេទាន់ ហែលទឹក ចូលបន្ទាយទាហាន ក្របួចបានម្នាក់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋ និងនាយទាហានសហការគ្នា ឡោមព័ទ្ធចាប់បានម្នាក់ បន្ទាប់ពីជនសង្ស័យទាំងពីរ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ អ្នកលក់ចាប់ហួយពេលម្ចាស់ផ្ទះ កំពុងតែ ជួលជុល ភ្លើងបំភ្លឺផ្ទះ ហេតុការនេះកើតឡើង កាលពីម៉ោងជិត៤ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ស្ថិត នៅបន្ទាយទាហានភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន បាននោះឈ្មោះ ពេច ពិឡុត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ វង វណ្ណាភេទប្រុសអាយុ៤០ឆ្នាំ មានមុខរបរលក់ដូរស្នាក់ នៅកន្លែងកើតហេតុខាងលើ។
នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានបើកភ្លើងបំភ្លឺក្នុងផ្ទះស្រាប់តែ មិនភ្លឺរួចក៏ឆ្លៀត ជួលជុលអំពូលភ្លើងសិន ចំណែកជនសង្ស័យវិញឃើញស្ថានភាព ល្អក៏នាំគ្នាលួចសម្ភារៈជនរងគ្រោះ ប៉ុន្តែសំណាងល្អជនរងគ្រោះក្រឡេកមើលទាន់ រួចក៏ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ភ័យស្លន់ស្លោរដោយនាំគ្នារត់គេចដោយហែលចូល ទៅក្នុងបន្ទាយទាហាននៅក្បែរនោះ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋបានសហការជាមួយនាយទាហានឡោមព័ទ្ធ ចាប់បានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ រួចបានប្រគល់ជូនគរបាលមូលដ្ឋាន នាំយកទៅសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!