ចោរកាច់សោ.ក ម៉ូតូ Today ត្រូវបានប្រជាពលរដ្ឋ ស្វាគមន៍យ៉ាងចាស់ដៃ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាច់សោកម៉ូតូ Today មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-0521 បានសម្រេច ហើយព្យាយាមបណ្ដើររត់ ត្រូវម្ចាស់តាមទាន់ ក៏ឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅម្ដុំនោះចេញមក ឡោមព័ទ្ធដេញចាប់ ប្រផាត់ប្រភីង ហើយវាយឡើងទ្រោមខ្លួន ស្របពេលនោះដែរ សមត្ថកិច្ចបានចុះអន្ដរាគមន៍ ចាប់ខ្លួនជនសង្ស័យ កុំអីត្រូវប្រជាពលរដ្ឋ វាយដល់ស្លាប់ នៅនឹងកន្លែង ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧ និង៤០នាទី ផ្លូវ២១៥ កែងផ្លូវកម្ពុជាក្រោម ទល់មុខភោជនីយដ្ឋានលីឡាយ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ជនសង្ស័យដែលបានកាច់សោកម៉ូតូ មានឈ្មោះ ជាង យុកម៉ាន អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូឈ្មោះ កុង អូន អាយុ៣៣ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៤២ ក្រុម២ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនមកប៉ុស្ដិ៍នគរបាលសង្កាត់ មិត្តភាព និងបញ្ជូនបន្ដ ទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីកាត់ទោស ទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!