សិស្សវិទ្យាល័យឫស្សីកែវ ២នាក់ ត្រូវរថយន្តដឹកដី បុកកិនអូស ជាច្រើនម៉ែត្រ ខណៈបុរសអ្នកឌុប រងរបួសធ្ងន់
ភ្នំពេញ៖ ក្មេងស្រីសិស្សវិទ្យាល័យ ឫស្សីកែវ ២នាក់ត្រូវបានរថយន្ត ដឹកដីបុកកិនពីលើ រួចអូសជាច្រើនម៉ែត្រ ខណៈបុរសម្នាក់ទៀត ដែលជាអ្នកឌុប បានរងរបួសធ្ងន់ ក្នុងពេលកំពុងធ្វើដំណើរ នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
អ្នកដំណើរម្នាក់ បានឲ្យដឹងថា ខណៈដែលក្មេង សិស្សសាលា ទំាងពីរនាក់ កំពុងធ្វើដំណើរ តាមផ្លូវជាមួយ បុរសម្នាក់ទៀត ដល់ចំណុចភូមិស្វាយប៉ាក រថយន្តដឹកដី ដែលកំពុងធ្វើដំណើរ ពីលិចមកកើតនោះ បានបុកម៉ូតូរបស់ ជនរងគ្រោះដែល កំពុងជិះគ្នាបីនាក់ អូសចូលក្រោមរថយន្ត ជាច្រើនម៉ែត្រ ហើយកិនស្លាប់ក្មេងស្រី ដែលជាសិស្សវិទ្យាល័យ ឫស្សីកែវពីរនាក់ ស្លាប់នៅនឹងកន្លែង ដោយឡែកយុវជនម្នាក់ ដែលជាអ្នកបើកម៉ូតូនោះ បានរងរបួសធ្ងន់ ហើយត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ។
អ្នកដំណើររូបនោះ បានបញ្ជាក់ទៀតថា ក្រោយពីហេតុការ បុកកិនក្មេងៗសិស្ស សាលាពីរនាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង និងបង្កឲ្យយុវជន ម្នាក់របួសធ្ងន់ អ្នកបើកបររថយន្ត ដឹកដីបានរត់គេច ខ្លួនបាត់តែម្តង។
បើតាមការបញ្ជាក់ របស់មន្រ្តី នគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីរង គ្រោះទំាងពីរនោះ ទី១.ឈ្មោះ ឡាន់ ចរិយា អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ចាន់ សុបុណ្ណារី អាយុ១៦ឆ្នាំ ឯយុវជនម្នាក់ដែល របួសធ្ងន់ឈ្មោះ យ៉ាត ធារ៉ា អាយុ១៩ឆ្នាំ។ ដោយឡែក រថយន្តបង្កនោះ ជាប្រភេទរថយន្តដឹកដី ពាក់ស្លាក់លេខភ្នំពេញ 3D-3432 អ្នកបើកបររត់ គេចខ្លួនបាត់ ពុំទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។
អ្វីដែលធ្វើឲ្យ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ ទំាងអស់គ្នាតក់ស្លត់ និងខ្លោចចិត្តនោះ គឺឳពុកម្តាយរបស់ក្មេងស្រី ក្មេងប្រុសទាំងពីរនោះ បានស្រែកទ្រហ៊ោ យំឱបសពកូន របស់ខ្លួននៅ ដែលកំពង់ស្ថិតនៅ ក្រោមកង់រថយន្តដឹកដី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!