ស្ថិតក្នុង ស្ថានភាពស្រវឹង បើករថយន្តលឿន ជ្រុលបុកស្ថានីយ៍ប្រេង រងរបួសកម្មករ ស្នាក់នៅ ២នាក់ ក្រោយសាលាសង្កាត់បឹងទំពុន
ភ្នំពេញ ៖ បុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្ត ក្នុងល្បឿនលឿនមិនប្រយ័ត្ន ដល់ចំណុចផ្លូវកែង បួងចង្កូត មិនទាន់ជ្រុល បុកធ្លាយរបងកន្លែង លក់ប្រេងខុសច្បាប់ មួយកន្លែងនៅ ចំណុចផ្លូវបេតុង ក្នុងភូមិសន្សំកុសល ក្រោយជាប់សាលា សង្កាត់បឹងទំពុន បណ្តាលអោយ ខូចខាតសម្ភារៈមួយចំនួន និង រងរបួសកម្មករ២នាក់កំពុងដេកនៅទីនោះ ។ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង ៩ និង ១៥នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ប៉ុន្តែសំណាងល្អ ដែលរថយន្ត មិនផ្ទុះឆេះនោះ ។
អ្នកឃើញហេតុការណ៍ បាននិយាយថា រថយន្តបង្កម៉ាកហាយឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z – 2951 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បើករថយន្តក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកែង រថយន្តបើកបំណង បត់ស្តាំនោះ ប៉ុន្តែទាញចង្កូតមិនទាន់ ក៏ជ្រុលទៅបុកធ្លាយរបងកន្លែងលក់ សាំងអត់ច្បាប់នេះ ពេញទំហឹងតែម្តងបណ្តាល អោយមនុស្ស ២នាក់ជាកម្មករ ដែលកំពុងសម្រាកក្បែរនោះ ត្រូវរងរបួសធ្ងន់ និងសម្ភារៈមួយចំនួន ត្រូវរងការខូចខាត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដោយសម្របសម្រួលអោយភាគី ខាងម្ចាស់ រថយន្តបង្កចេញថ្លៃខូច ខាតសម្ភារៈ និង ថ្លៃព្យាបាលមនុស្ស ទាំងអស់ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ។
គួរបញ្ជាក់ថា កន្លែងលក់សាំងរងគ្រោះនេះ ជាផ្ទះល្វែង បើកលក់ប្រេងសាំងដោយកែច្នៃជីក ដីកប់សុីទែន ដែលងាយបង្ក ហានិភ័យកើតឡើង ដោយហេតុថា ទីតាំងនោះតូចចង្អៀត ខុសលក្ខណៈបច្ចកទេស ក្នុងការសាងសង់ជាកន្លែងស្តុក ប្រេងសាំង ប្រកបអាជីវកម្ម ។ កន្លងមកទីតាំងនេះ ត្រូវបានប្រជាជនរស់នៅក្បែរ កន្លែងលក់ប្រេង បានប្តឹងជំទាស់ទៅ អាជ្ញាធរសង្កាត់ ខណ្ឌជាច្រើន លើកផងដែរ ប៉ុន្តែមិនជាម្ចាស់ ទីតាំងមានមន្តអាគមអ្វីទេ បានជាអាជ្ញាធរខណ្ឌ សង្កាត់ចេះតែបណ្តោយអោយឈ្មួញ ប្រកបអាជីវកម្ម បានដោយរលូនយ៉ាងនេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!