ក្មេងស្រីអាយុ4ឆ្នាំម្នាក់ នៅស្រុកពេជ្រាដា ត្រូវឪពុកខ្លួនវាយដំ យ៉ាងធ្ងន់ធ្ងរលើ រាងកាយ
មណ្ឌលគិរី៖ កុមារីអាយុ4ឆ្នាំម្នាក់ រស់នៅក្នុងគ្រួសារ បងប្អូនជនជាតិព្នង ត្រូវបានឪពុកខ្លួន ប្រើអំពើហឹង្សា វាយដំលើរាងកាយ បណ្តាលឱ្យរងរបួស យ៉ាងដំណំលើ ផ្ទៃមុខនិងចាប់បោះ ពីលើផ្ទះមកដី ដោយគ្មានការ អាណិតអាសូរ ដោយសារតែឪពុក រូបនោះមានការ ខឹងសម្បានិងប្រពន្ធ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី25.02.2016 ក្នុងភូមិឡៅរមៀត ឃុំ ក្រង់តេះស្រុកពេជ្រាដា ខេត្តមន្ឌលគិរី។លោក ស៊ុម សោភ័ណ្ឌ នាយរង ការិយាល័យ ព្រហ្មទ័ណ្ឌកំរិត ស្រាលនៃស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី ប្រាប់ឱ្យដឹងនៅរសៀ ថ្ងៃនេះថាៈបរុស ជាឪពុកប្រើអំពើហឹង្សា ទៅលើកូនខ្លួនឯង នោះឈ្មោះស្រូវ ម្លង់ ភេទប្រុសអាយុ32ឆ្នាំ ជនជាតិព្នង រស់នៅភូមិ កើតហេតុខាងលើ នៅរសៀល ថ្ងៃទី26.02.2016នេះ ជនដែលបានប្រព្រឹត្ត អំពើហឹង្សារូប នេះកំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ទីនោះបានបញ្ជូន មកកាន់ការិយាល័យ ខេត្តហើយជំនាញ កំពុងសាកសួរ តាមចំឡើយសារភាព រូបគេបានសារភាពថា ពិតជាបានប្រព្រឹត្ត មកលើកូនរបស់ខ្លួន ពិតមែនដោយសារ រូបគេខឹងប្រពន្ធ។
នៅរសៀលថ្ងៃនេះ ដដែលគេបានឃើញ ប្រពន្ធជនសង្ស័យមកកាន់ ការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល ខេត្តដើម្បីសុំអង្វរប៉ូលីស សុំឱ្យដាក់ទោស ប្តីរបស់គាត់ ចំនួន1ខែបានហើយ ព្រោះជិតដល់រដូវ កាប់ចំការហើយគ្មាន អ្នកណារកស៊ីចឹញ្ចឹមកូនទេ ។



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!