ចេញពីញ៉ាំការ នៅកោះពេជ្រ ត្រូវចោរ ឆក់កាបូប
រាជធានីភ្នំពេញ ៖ នាវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ នៅតាមបណ្ដាយផ្លូវ១០៤ កែងនឹងវិថីព្រះស៊ីសុវត្ថិ ម្ដុំហាងទន្លេសាប សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីដែលជាជនរងគ្រោះ បានធ្វើដំណើរពីរនាក់ កូនប្រុស ចេញពីញ៉ាំការគេនៅ មជ្ឈមណ្ឌលកោះពេជ្រ ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FK-9389 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីត្បួងទៅជើង ភ្លាមនោះជនសង្ស័យ បានជិះម៉ូតូកៀងជនគ្រោះ ហើយបានឆក់កាបូប ពីស្ដ្រីរងគ្រោះ ជាម្ដាយ ដែលជិះពីក្រោយ ។
ឃើញហេតុការណ៍ដួចនេះ កូនប្រុសរបស់គាត់ ជាអ្នកបើកម៉ូតូ បានប្រទាញប្រទង់កាបូប ជាមួយជនសង្ស័យ ហើយជនសង្ស័យ ជិះម៉ូតូគេចទៅប៉ះ ជាមួយរ៉ឺម៉ក បណ្ដាលឱ្យដួល ឯជនរងគ្រោះ បានស្ទុះទៅក្របួចជនសង្ស័យបានតែម្ដង ចំណែកជនសង្ស័យម្នាក់ទៀត បានរត់គេច តែត្រូវជនរងគ្រោះ ស្រែកថាចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកព័ទ្ធចាប់ និងបានស្វាគមន៍ ឡើងចាស់ដៃ ។
ក្រោយពីកើតហេតុ ត្រូវបានប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ច ដើម្បីយកជនសង្ស័យ ទៅផ្ដន្ទាទោស ។ ក្នុងនោះគេសង្កេតឃើញ កងរាជអាវុធហត្ថ បានមកឃាត់ខ្លួន ជនសង្ស័យតាម ពាក្យបណ្ដឹង របស់ស្ដ្រីរងគ្រោះ ហើយបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ។ ស្របពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅម្ដុំនោះ បានលើកឡើងថា ក្នុងភូមិសាស្ដ្រ ខណ្ឌដូនពេញ កើតមានចោរឆក់ លួច ប្លន់ ស្ទើរតែរៀងរាល់ថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវបរទេស ដែលមកស្នាក់នៅ និងកម្សាន្ដនៅទីនោះ មានការខ្លាចរអាគ្រប់គ្នា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!