ចាយក្រដាសប្រាក់ ២០ដុល្លារ ក្លែងក្លាយ ឃាត់ខ្លួន៣នាក់ រួមទាំងរថយន្តហ្វត
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធចាយក្រដាសប្រាក់ដុល្លារក្លែងក្លាយ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់ នៅថ្ងៃទី២៦ កុម្ភៈ ២០១៦ ។
ជន សង្ស័យទាំង៣នាក់ ១-ឈ្មោះហុក ដូក អាយុ៤៤ឆ្នាំ ២-ឈ្មោះគី ចិន្ថា អាយុ២៦ឆ្នាំ និង៣-ឈ្មោះហៀង ប៉ូច អាយុ២៧ឆ្នាំ ជនទាំង៣នាក់ ជាជាង និងកម្មករសំណង់ មានស្រុកកំណើត ខេត្តព្រៃវែង ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅពេលដែលឃាត់ខ្លួន ជនសង្ស័យ ទាំង៣នាក់ គឺកម្លាំងកងរាជអាវុធហត្ថ ស្រុកមង្គលបុរី បានទទួលពាក្យបណ្តឹង ពីឈ្មោះយី លាភ ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកលក់ទូរស័ព្ទ នៅភូមិ-ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី បានប្តឹងឈ្មោះហុក ដូក និងបក្សពួក មកទិញស៊ីកាតទូរស័ព្ទ ដោយយកលុយ ២០ដុល្លារទិញ ហើយអាប់លុយ ដើរចេញ កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងមក ។
លុះ នៅថ្ងៃទី២៥ កុម្ភៈ ស្រាប់តែឃើញឈ្មោះហុក ដូក និងបក្សពួក៣នាក់ ចូលមកទិញស៊ីមកាត ម្តងទៀត ក៏ប្តឹងកម្លាំងកងរាជអាវុធហត្ថ ស្រុកមង្គលបុរី ឃាត់ខ្លួន៣នាក់ និងរកឃើញដុល្លារក្លែងក្លាយ ប្រភេទ២០ដុល្លារ ចំនួន៤សន្លឹក និងឃាត់រថយន្ត ១គ្រឿង ម៉ាកហ្វត២បាំង ដែលពាក់ស្លាកលេខ ភ្នំពេញ 2H-0275 ដែលឈ្មោះ ហៀង ប៉ូច អ្នកបើកបរ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!