នារីម្នាក់ ត្រូវអតីតសង្សារ វាយប៉ោងភ្នែក សមត្ថកិច្ចមិនអើពើ
ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មាន បានឱ្យដឹងថា នារីបម្រើការខារ៉ាអូខេម្នាក់ ត្រូវអតីតសង្សា ស្ទាក់វាយស្ទើរស្លាប់ស្ទើររស់ នៅមុខក្លិប ហាងខារ៉ាអូខេ «អូមេហ្គា» ស្ថិតក្នុងសង្កាត់ស្វាយប៉ោង ក្រុងបាត់ដំបង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ កុម្ភៈ កន្លងមក ខណៈដែលចប់ម៉ោងការងារ នាងដើរចេញមក ដល់ខាងមុខ ហើយជនដៃដល់ រង់ចាំនៅខាងមុខនោះ។
ប៉ុន្តែគិតរហូតដល់ ថ្ងៃទី២៦ កុម្ភៈ នេះ គេមិនទាន់ឃើញ មានអ្នកជួយរកយុត្តិធម៌ ឱ្យនារីរងគ្រោះនោះទេ បើទោះជានាង បានដាក់ទៅពាក្យបណ្ដឹង ទៅសមត្ថកិច្ចគ្រប់ស្ថាប័ន រួចរាល់ហើយក្ដី ។
ប្រភពដដែលបន្តថា នារីរងគ្រោះឈ្មោះ លួម សុជាតិ អាយុ១៨ឆ្នាំ បម្រើការនៅក្លិបខារ៉ាអូខេ «អូមេហ្គា» មានទីលំនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។ រីឯជនដៃដល់ ត្រូវគេស្គាល់ថា ឈ្មោះ វ៉ា ជាអតីតសង្សារបស់នាង ។
បើតាមការឱ្យដឹង ពីនារីរងគ្រោះថា ជនដៃដល់ឈ្មោះ វ៉ា ពិតជាអតីតសង្សានាងមែន តែបានបែកគ្នាយូរហើយ ។ នាងនិយាយទៀតថា ក្រោយពីបែកគ្នា នាងក៏មានស្វាមី និងមានកូនមួយ ផងដែរ តែពេលនេះ ស្វាមីនាងទៅធ្វើការនៅប្រទេសថៃ ហើយនាងក៏ចូលធ្វើការ នៅក្លិបខារ៉ាអូខេ ដើម្បីរកប្រាក់ចិញ្ចឹមកូន ។ នាងសុជាតិ បន្តថា ឈ្មោះ វ៉ា នេះ បានព្យាយាម តាមស្រាឡាញ់នាងវិញ តែនាងមិនព្រម ទើបជននេះ តាមស្ទាក់វាយ ធ្វើបាបនាងបែបនេះ ។
នារីរងគ្រោះបញ្ជាក់បន្ថែមថា នៅយប់កើតហេតុនោះ ជនដៃដល់ និងបក្សពួកម្នាក់ទៀត បានជិះរថយន្តទៅចាំនាងនៅខាងមុខខារ៉ាអូខេ លុះនៅវេលារំលងអធ្រាត្រ ពេលនាងបណ្ដើរភ្ញៀវ ចេញពីក្លិប ដល់ខាងមុខ ស្រាប់តែអតីតសង្សានាងរូបនេះ ស្ទុះចេញពីក្នុងរថយន្ត មកវាយដំនាង យ៉ាងចាស់ដៃ រហូតដល់នាងសន្លប់ នៅខាងមុខក្លិប ដោយគ្មានអ្នកណា ហ៊ានចូលជួយឡើយ ។ នាងមានស្នាមរបួស ពេញរាងកាយ និងលើផ្ទៃមុខ ។
ក្រោយពីនាងបានធូរស្រាល មួយថ្ងៃក្រោយមក នាងក៏បានដាក់ពាក្យបណ្ដឹង នៅកន្លែងប៉េអឹម និងប៉ូលិសក្រុង តែរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ មានចំណាត់ការ ទៅលើជនដៃដល់នោះទេ ដែលធ្វើឲ្យនាង ព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាព ខណៈស្នាមរបួស នៅលើផ្ទៃមុខ និងលើដងខ្លួននាង នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ ។ នារីរងគ្រោះរូបនេះ បានសំណូមពរ ដល់សមត្ថកិច្ចគ្រប់ស្ថាប័ន ដែលទទូលពាក្យបណ្ដឹងនាងរួចហើយ មេត្តាជួយអន្តរាគមន៍ ចាត់វិធានការ និងរកយុត្តិធម៌ ឱ្យនាងផង ព្រោះនាងគ្មានប្រាក់ គ្មានខ្សែ ដែលត្រូវពឹងពាក់ទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!