ចង់ដឹងថាអាហារណាខ្លះ ដែលជនជាតិ កូរ៉េភាគច្រើន ញញើតនឹងញ៉ាំវាអត់?

 
 

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង គឺជាប្រទេសដ៏ទំនើបស៊ីវីល័យ និងសំបូរទៅដោយគ្រឿង តុបតែងខ្លួនជាច្រើន ព្រមទាំងអាហារឆ្ងាញ់ៗ ផងដែរ។ បើទោះបីជាអាហារនៅកូរ៉េមានលក្ខណៈពិសេស និងឆ្ងាញ់ៗជាច្រើនដូចជា  Bibimbap (ដូចរូបខាងក្រោម) និង ddeokbokki (ដូចរូបខាងក្រោម)ជាដើម តែក៏មានអាហារមួយចំនួន ដែលមិនសូវមានភាពទាក់ទាញ និងមិនសូវមានគេចូល ចិត្តទទួលទានផងដែរ។

រូបភាព អាហារឈ្មោះ  ddeokbokki 

រូបភាពអាហារ  Bibimbap 

ជាការពិតណាស់ នាពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមក្នុងប្រទេសកូរ៉េខាងត្បូង កំពុងតែមាន ការចាប់អារម្មណ៍ខ្លាំង ពីប្រភេទអាហារ ដែលប្រជាជនរបស់ពួកគេ មិនសូវចូលចិត្តបរិភោគ ដោយសារមើលទៅ ដូចជាញញើតៗ ដែលស្រាប់តែតារាស្រីកំពូល សម្រស់ទាំង ៣នាក់ គឺកញ្ញា Suzy, IU,និង Seolhyun បែរចូលចិត្តបិភោគអាហារទាំងនោះ ទាំងមិនញញើតនឹងញ៉ាំវាឡើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើន សាកល្បងព្យាយាមញ៉ាំតាមពួកគេ។

បើចង់ដឹងឲ្យកាន់តែច្បាស់ថា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖



1). ពងទាកូន ( រូបខាងក្រោមនេះជារូប កញ្ញា Seolhyun បានញ៉ាំវានៅឯប្រទេសឡាវ)



2). មឹករស់ 


3). ថ្លើមគោឆៅ



4). ជើងមាន់



5). ត្រសក់



ងាកមកប្រទេសកម្ពុជាវិញ អាហារខាងលើ (លើកលែងថ្លើមគោឆៅ និងមឹករស់) មិនត្រូវបានយល់ថា ជាប្រភេទអាហារដែលមិនចូលចិត្ដ ទទួលទាននោះទេ ដែលបែរជា អាហារដែលយុវវ័យកំពុងតែពេញនិយម ទៅវិញ៕

ប្រភព៖ Koreaboo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម