ពិធីសម្ភោធបើកដំណើរការជាផ្លូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា)ភីអិលស៉ី
បាត់ដំបង៖ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ ជាផ្លូវការនូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុងម៉ាយក្រូហ្វាយនែន (ខេមបូឌា) ភីអិលស៉ី ស្ថិតនៅចំនុច ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ កែងជ្រុងវិទ្យាល័យ ព្រះមុន្នីវង្ស ក្រុងនិងខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួម ជាកិត្តិយសពីសំណាក់ លោក yujikumamaru ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Hashimoto ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុងម៉ាយក្រូហ្វាយនែន រួមទាំងមន្រ្តីរាជការ ក្រុមការងារក្នុងគ្រឹះស្ថាន ជាច្រើននាក់ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គិម វ៉ាដា អគ្គនាយកត្រួតពិនិត្យ និងជាតំណាងឯកឧត្តម ជា ចាន់តូ នៃធនាគាជាតិ នៃកម្ពុជា បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុ បាននឹងកំពុងរីកចម្រើន គួរអោយកត់សម្គាល់ គិតត្រឹមដំណាច់ឆ្នាំ២០១៥ ប្រព័ន្ធធនាគារ រូមមាន ធនាគារពាណិជ្ជ៣៦ ធនាគារឯកទេស១១ ការិយាល័យតំណាងធនាគារបរទេស ៨ គ្រឹះស្ថានមីក្រូហិរញ្ញរត្ថុ ៥៨ ប្រតិបត្តិករឥណទានជនបទ១០៩ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ៩ និងបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ជូនប្រជាជនរហូតដល់ជនបទ។ ការរីកចម្រើននេះ បានឆ្លុះបញ្ចាំង តាមរយៈការពង្រីកបណ្ដាញ ប្រតិបត្តិការ គ្របដណ្ដប់ទូទាំងប្រទេស ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពុំមែនធ្វើសកម្មភាព ក្នុងរូបភាព ជាអង្គការមនុស្សធម៌ តាមរយៈការទទួលបាន មូលនិធិឥតសំណង ពីរាជរដ្ឋាភិបាល ឬម្ចាស់ជំនួយនោះទេ តែប្រតិបត្តិការនេះ មានលក្ខណៈជាអាជីវកម្ម ដែលចាំបាច់ត្រូវស្វែងរកចំណូល ក្នុងការទ្រទ្រង់និងរក្សានិរន្តភាព ប្រតិបត្តិការរបស់ខ្លួន ហើយក៏មិនមានន័យថា គ្រឹះស្ថាន ត្រូវធ្វើប្រតិបត្តិការដោយយកកម្រៃ ហួសហេតុពេកពីអ្វី ដែលខុសទស្សនៈវិស័យ និងបេសកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុនោះឡើយ។
ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានសំដែងនូវជំនឿយ៉ាងមុតមាំថា នេះជាជម្រើសដ៏ត្រឹមត្រូវ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីឌែមីតស៊ុ សេហ្សុងម៉ាយក្រូហ្វាយនែន (ខេមបូឌា)ភីអិលស៊ី សម្រេចជ្រើសរើសយក ខេត្តបាត់ដំបងជាទីស្នាក់ការកណ្ដាលក្នុង ការរួមចំនែកបើកទូលាយចូលក្នុងស្រទាប់ មហាជន ដោយបម្រើសេវាកម្ម និងធ្វើប្រតិបត្តិការជូន អតិថិជនក្នុងខេត្តបាត់ដំបងឲ្យ កាន់តែល្អប្រសើរ និងបន្តពង្រីកសកម្មភាពការងារ របស់ខ្លួនលើសេវាកម្មផ្ដល់ប្រាក់កម្ចី និងសេវកម្មបង់រំលោះលើវិស័យកសិកម្ម ដល់ប្រជាកសិករដោយមានកិច្ចសហការ ល្អបន្ថែមទៀតជាពុំខាន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!