ភ្ញាក់ផ្អើល ពេលតារាស្រីល្បីហុងកុង ប្រកាសថាខ្លួនបានរៀបការ តាំងពីឆ្នាំមុន!
ហុងកុង៖ តារាស្រីហុងកុង Linda Chung ដែលប្រិយមិត្ដខ្មែរស្គាល់ឈ្មោះថា នាងសំណាងល្អ ដែលសម្ដែងក្នុងខ្សែភាពយន្ដ ចិនបុរាណ និងធ្លាប់ចាក់បញ្ចាំងតាម កញ្ចក់ទូរទស្សន៍ខ្សែកាប បានលួចរៀបការដោយស្ងាត់ៗជាមួយនឹង គ្រូចាប់សសៃម្នាក់ នៅក្នុងប្រទេសកាណាដា កាលពីចុងឆ្នាំមុន ខណៈដែលនាងទើបតែប្រកាសពីដំណឺងមួយនេះ កាលពីថ្ងៃពុធ ស្របពេលដែលមាន ពាក្យចចាមអារ៉ាមថា នាងកំពុងតែពរពោះកូនដំបូង។
រូបភាពរៀបការ នាងនិងស្វាមី
តារាស្រីកូនកាត់ចិន និងកាណាដា វ័យ ៣១ឆ្នាំរូបនេះ បានចែករំលែករូបភាពរៀបការរបស់នាង នៅក្នុង Weibo និងបានណែនាំស្វាមី ដែលមានឈ្មោះ Jeremy ដែលជាអ្នករស់នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា ស្វាមីរបស់នាង ឈ្មោះ Jeremy រូបនេះមានអាយុ ៤៣ឆ្នាំ ជាក្មួយប្រុសរបស់អតីតអ្នកគ្រប់គ្រង ស្ថានីយ៍ទូរទស្សន៍ TVB លោក Norman Leung ហើយលោក Jeremy រូបនេះផ្ទាល់ មានប្រាក់ខែជាប្រចាំឆ្នាំ គឺ ៥.៧លានដុល្លារហុងកុង ឬជាង ៧សែនដុល្លារអាមេរិក។
គួរបញ្ជាក់ថា តារាស្រីហុងកុង Linda Chung បានចាប់ផ្ដើមមានស្នេហាជាមួយនឹងស្វាមីនាង ២ឆ្នាំ តាមរយៈការណែនាំពីប្អូនស្រី និងបានជួបគ្នាដំបូង នៅក្នុងគ្លីនិករបស់ Jeremy នៅពេលដែលនាងទៅលេងក្រុមគ្រួសារ នៅក្នុងទីក្រុង Vancouver ក្រោយពីនាងបែកបាក់ចំណងស្នេហ៍រយៈពេល ៨ឆ្នាំជាមួយនឹង អតីតមិត្ដប្រុសជាតារាសម្ដែងដូចគ្នា លោក Philip Ng។ យ៉ាងណាមិញ នាងនិងស្វាមី នឹងរៀបចំពិធីរៀបការម្ដងទៀត នៅចុងខែនេះ ខណៈដែលនាង សរសើរមិនដាច់ពីមាត់ថា លោក Jeremy ជាមនុស្សចាស់ទុំ និងគួរឲ្យស្រឡាញ់ ហើយនេះជាមូលហេតុមួយ ដែលនាងសម្រេចចិត្ដរៀបការ គួបផ្សំមានការគាំទ្រពី ចាស់ទុំទាំងសងខាង និងការសុំរៀបការពី លោក Jeremy ផង។ សម្រាប់ពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះ នាងក៏មិនបានប្រកែកអ្វីដែរ គ្រាន់តែបង្ហើបថា នាងនឹងសង្ឃឹមថា នាងនឹងក្លាយជាប្រពន្ធល្អ និងជាម្ដាយដ៏ល្អ ហើយនាងសូមអរគុណដល់មិត្ដភិក្ដនាង ដូចជា តារាស្រី Lianne Li, Eliza Sam, Grace Wong និង Christine Kuo ដែលមិនបានទំលាយអាថ៌កំបាំងពី រឿងរៀបការនាង៕
រូបភាព នាងនិងមិត្ដភិក្ដ ដែលជាតារាសម្ដែងស្រីដូចគ្នា និងមិនបានទំលាយអាថ៌កំបាំងរឿងរៀបការរបស់នាង
រូបភាពនាង និងអតីតមិត្ដប្រុស
ប្រភពពី បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!