មូលហេតុដែលបណ្ដាលឲ្យ សាកសព បុរសអង្គុយម្នាក់ ក្លាយជាមាំមី ក្រោយពីព្យាយាមទូរស័ព្ទរកជំនួយ
ហ្វីលីពីន៖ សាកសពមាំមី របស់បុរសជនជាតិអាឡឺម៉ង់ផ្សងព្រេងមួយរូប ត្រូវបានគេប្រទះឃើញនៅក្នុង ទូកបោះបង់ចោល របស់គាត់ដែលទៅទើរនៅ ក្បែរឆ្នេរភាគខាងត្បូងប្រទេស ហ្វីលីពីន កាលពីពេលថ្មីៗនេះ។
បុរសជនជាតិអាឡឺម៉ង់រូបនេះ មានឈ្មោះថា Manfred Fritz Bajorat អាយុ ៥៩ឆ្នាំ ត្រូវបានប្រទះឃើញដោយ អ្នកនេសាទ២នាក់ ដែលបានឡើងទៅមើល លើទូកគាត់ ដែលស្ថិតនៅ ឆ្នេរសមុទ្ររបស់ទីក្រុងតូច Barobo ខេត្ដ Surigao del Sur នៃមហាសមុទ្រប៉ាស៊ីភិច។ ក្នុងទិដ្ឋភាពនោះ សាកសពរបស់គាត់គឺ កំពុងតែអង្គុយក្បែរ វិទ្យុទាក់ទង ដែលទំនងជាគាត់កំពុងតែព្យាយាម ទូរស័ព្ទដើម្បីសុំជំនួយ នៅពេលដែលគាត់ជិតស្លាប់។ នៅក្នុងនោះ បានឲ្យដឹងថាទូករបស់គាត់ មានឈ្មោះថា SAYO ប្រវែង ១២ ម៉ែត្រ និងពណ៌ស ហើយស្ថានភាពមានការ បាក់បែកច្រើន ខណៈដែលទូកនេះ បានធ្វើដំណើរជុំវិញពិភពលោក ប្រហែលជា ២០ឆ្នាំមកហើយ។
យ៉ាងណាមិញ នៅក្នុងកាបិនទូក មានសភាពលិចទឹក មានរូបភាពអាល់ប៉ុម ខោអាវ និងកាកសំណល់អាហារ នៅជុំវិញទីនោះ ខណៈការស្លាប់របស់គាត់ មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ថា ស្លាប់ដោយសារតែអ្វីនោះទេ។ ជាមួយគ្នានោះ មិត្ដភិក្ដរបស់គាត់ម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា គាត់បានលឺដំណឹងពី Manfred កាលពីមួយឆ្នាំមុន នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងពេលខួបកំណើតរបស់គាត់។
មួយវិញទៀត បានឲ្យដឹងថា ដោយសារតែខ្យល់ស្ងួតរបស់មហាសមុទ្រ , អាកាសធាតុក្ដៅ និងខ្យល់ ដែលមានជាតិប្រៃនេះ បានជួយថែរក្សារូបរាងរបស់គាត់ មិនឲ្យស្អុយរលួយ។ នាពេលនេះ ប៉ូលីសកំពុងតែធ្វើការស្វែងរក មនុស្សចុងក្រោយ ដែលបាននិយាយជាមួយនឹងគាត់ និងសាកសពគាត់ ត្រូវបានបញ្ជូនទៅកាន់ ទីក្រុង Butuan ដើម្បីធ្វើកោសល្យវិច្ច័យ។ នេះបើតាមការស្រាវជ្រាវបានឲ្យដឹងថា គាត់រស់នៅតែម្នាក់ឯង បន្ទាប់ពីភរិយាដែលធ្លាប់ធ្វើដំណើរកំសាន្ដជាមួយនឹងគាត់ បានស្លាប់ដោយសារ រោគមហារីក កាលពីឆ្នាំ ២០០៨ និងបើតាមស្ថានទូតអាឡឺម៉ង់ ប្រចាំការនៅម៉ានីល បានឲ្យដឹងថា គាត់នៅមានកូនស្រីម្នាក់ទៀត ឈ្មោះថា នីណា ក្រោយពីពួកគេធ្វើការ ទាក់ទងនឹងប៉ូលីសក្នុងស្រុក រួចមក។
គួរបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត Mark Benecke ផ្នែក កោសល្យវិច្ច័យ ក្នុងទីក្រុង Cologne បានថ្លែងឲ្យដឹងថា នេះបើតាមរូបរាង ដែលគាត់អង្គុយ អាចបង្ហាញឲ្យដឹងយ៉ាងច្បាស់ថា ការស្លាប់របស់គាត់ គ្មានអ្វីក្រៅពីគាំងបេះដូងនោះទេ។ ទោះជាយ៉ាងណា ប៉ូលីស មិនបានរកឃើញ ភស្ដុតាងណាមួយអាច បញ្ជាក់ថា មានមនុស្សទី២ចូលមក ក្នុងទូកនេះនោះទេ ហើយក៏មិនបានរកឃើញអាវុធ អ្វីផងដែរ៕
រូបភាព មុននិងក្រោយ ការស្លាប់របស់គាត់
រូបភាព ទីតាំងនិង ទូករបស់គាត់ដែលត្រូវបានគេរកឃើញ
ប្រភពពី បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!