បុរសម្នាក់ រងរបួសធ្ងន់ ដោយសារខ្មាន់កាំភ្លើង លួចបាញ់ប្រហារ ក្នុងចំការដំឡូងមី សង្ស័យរឿងគំនុំ

 
 

កំពង់ធំ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារតែ ជនមិនស្គាល់មុខ លួចបាញ់ប្រហារ ក្នុងចំការដំឡូងមី នៅខណ: ដែលគាត់កំពុង ដេកផ្ទាល់ដី ក្រោមដំបូលប្រក់កៅស៊ូតង់នោះ។ ហេតុការណ៍បានកើត ឡើងកាលពីវេលាម៉ោង១១ និង៥០នាទី កណ្ដាលអាធ្រាត្រ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ នៅចំនុចអូរអណ្ដូងស្វាយក្នុងភូមិសាស្រ្តភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បុរសដែលរងរបួសធ្ងន់ ក្នុងការបាញ់ប្រហារនេះឈ្មោះ កែវ ខន អាយុ៣៨ឆ្នាំ រស់នៅភូមិកន្លែងកើតហេតុ ខាងលើ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន បានដេកនៅក្នុងចំការដំឡូង ដូចសព្វមួយដង ស្រាប់នៅយប់ខាងលើ មានជនមិនស្គាល់មុខ បានទៅលួចបាញ់សម្លាប់គាត់ចំនួន៦គ្រាប់ តែត្រូវ៣គ្រាប់ បណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ ជាបន្ទាន់នៅមន្ទីពេ ខេត្តកំពង់ចាម។

លោក វរៈសេនីយ៍ត្រី ស៊ួង ថេន អធិការដ្ឋាននគរបាល ស្រុកបារាយ៍បានអោយដឹងថា ក្រោយពីកើតហេតុ លោកបានបញ្ជាកម្លាំង ចុះទៅពិនិត្យនៅទីតាំងកើតហេតុ ដោយសហការ ជាមួយកងរាជអាវុធហត្ថស្រុក បានរាយណ៍ ក្នុងនោះបាន ប្រមូភ័ស្តតាងនិងឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីស្វែងចាប់ខ្លួន មកផន្ទាទោសតាមច្បាប់។
លោក អធិការ សួង ថេន បានបញ្ជាក់ថា នេះករណី ប៉ុនប៉ងមនុស្សឃាត ក្នុងរឿងគុំនុំ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម