ឥណ្ឌូនេស៊ីប្រកាសអាសន្ន រលកយក្សស៊ូណាមី ក្រោយពីមានរញ្ជួយដីខ្លាំង ប៉ុន្មានម៉ោងមុននេះ

 
 

ឥណ្ឌូនេស៊ី៖ ប្រភពព័ត៌មាន BBC រាយការណ៍ឲ្យដឹងមុននេះបន្តិចថា មានគ្រោះរញ្ជួយដីមួយកម្រិត ៧.៩រិចទ័រ នៅតំបន់ឆ្នេរភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីវេលាម៉ោង ៧ និង៤៩នាទីយប់ ម៉ោងក្នុងតំបន់។

មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសអាសន្នឲ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកយក្សស៊ូណាមី ដែលអាចនឹងកើតមានឡើងនៅតំបន់ភាគខាងលិច និងខាងជើង តំបន់កោះស៊ូមាត្រា។

ក្នុងនោះ ប្រទេសអូស្ត្រាលី ក៏បានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមី ដែលអាចនឹងកើតមានឡើងនៅក្នុងតំបន់កោះ Cocos និងកោះ Christmas របស់ខ្លួនផងដែរ។

បើតាមសេចក្តីរាយការណ៍ពី AFP ឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានធ្វើឲ្យប្រជាជននៅក្នុងខេត្ត Padang របស់ឥណ្ឌូនេស៊ី មានភាពភិតភ័យជាខ្លាំង បង្កចលាចលពេញផ្លូវ ដោយមានមនុស្សរត់ចេញពីផ្ទះសម្បែង រកកន្លែងមានទីខ្ពស់ដើម្បីសុវត្ថិភាព។

នេះជាសេចក្តីរាយការណ៍ជំហានដំបូង មិនទាន់ឲ្យដឹងថាមានការខូចខាតកំរិតណា ឬមានមនុស្សរបួស ឬស្លាប់ នៅឡើយទេ។ ខ្មែរឡូតនឹងផ្សាយជូនប្រិយមិត្តបានជ្រាបនៅពេលបន្ទាប់៕

 



ប្រភព៖ BBC

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម