បញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ ករណីលក់ឆ្នោត ខុសច្បាប់ នៅសៀមរាប
សៀមរាប៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយតំណាង អយ្យការនៃសាលាដំបូងខេត្តបានចូលបង្រ្កាបទីតាំង លក់ឆ្នោតដ៏ធំមួយនៅក្នុងក្រុម ហ៊ុនខូតែល (Coo Tel)ដោយឃាត់ខ្លួនមនុស្ស ចំនួន១៥នាក់និងដកហូតឧបករណ៍ពាក់ពន្ធ័មួយចំនួន។
ហេតុការណ៍នេះធ្វើឡើងនាល្ងាចថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦នៅទល់មុខមន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើទៅលើទីតាំងលក់ឆ្នោតចំនួនពីរកន្លែង ទី១ទីតាំងក្រុមហ៊ុនលក់ឆ្នោតខ្មែរ និងទី២ទីតាំង ក្រុមហ៊ុន ខូតែល ក្នុងក្រុមហ៊ុនលក់ឆ្នោតខ្មែរគឺបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់និងដកហូតសម្ភារៈប្រើប្រាស់ដែលពាក់ពន្ធ័និងល្បែងឆ្នោតមួយចំនួន។ ចំណែកទី២ ស្ថិតនៅទីតាំងរបស់ក្រុមហ៊ុនខូតែលបានឃាត់ខ្លួនជនជាប់សង្ស័យចំនួន១១នាក់ក្នុងនោះមាននាយករងក្រុមហ៊ុនម្នាក់និងដកហូតសម្ភារៈប្រើប្រាស់ដែលពាក់ពន្ធ័មួយចំនួនដែលរួមមានកុំព្យូរទ័រចំនួន១៥គ្រឿងម៉ាស៊ីនព្រីនកន្ទុយលេខ១គ្រឿងផ្ទាំងលទ្ធផលឆ្នោតចំនួន៩ផ្ទាំងអត្តសញ្ញាណប័ណ្ណបុគ្គលិកក្រុមហ៊ុនចំនួន១០និងក្រដាសសៀវភៅកន្ទុយលេខមួយចំនួនធំ។
ជនសង្ស័យចំនួន១១នាក់ដែលឃាត់ខ្លួនពីក្រុមហ៊ុនខូតែល ក្រោយពេលសាកសួរ ពួកគាត់ជាអ្នកនៅចាំទូទាត់ប្រាក់ឆ្នោតនៅក្នុងក្រុមហ៊ុននេះ។ ដោយឡែកជនសង្ស័យចំនួន៤នាក់ទៀត ជាអ្នកដើរលក់ឆ្នោតនៅក្នុងខេត្តឲ្យក្រុមហ៊ុនឆ្នោតខ្មែរខាងលើ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!