រថយន្តដឹកសាំង បុកគ្នាលើស្ពានគីហ្ស៊ូណា ក្រឡាប់ផ្ងារជើង រថយន្តដឹកដំឡូង បាក់បង្កាន់ដៃស្ពាន និងខូចខាតរថយន្ត ៤គ្រឿងទៀត
កំពង់ចាម៖ សេចក្តីរាយការណ៍ នៅម៉ោងប្រមាណ៧យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរមួយ នៅលើស្ពានគីហ្ស៊ូណា រវាងរថយន្តដឹកសាំង និងរថយន្តដឹកដំឡូង បានបង្កឲ្យបាក់បង្កាន់ដៃស្ពាន ក្រឡាប់ផ្ងារជើងរថយន្តដឹកដំឡូង និងរថយន្ត៤គ្រឿង ទៀតរងការខូចខាត។
សេចក្តីរាយការណ៍បាន បញ្ជាក់បន្ថែមទៀតថា សំណាងល្អដែលក្នុង ស៊ីទែនរថយន្តដឹកសាំងនោះ ពុំមានសំាង កុំអីប្រហែលបង្កឲ្យ មានការឆាបឆេះ ធ្ងន់ធ្ងរនៅលើស្ពាន គីហ្ស៊ូណានេះហើយ។ ដោយឡែកគ្រោះថ្នាក់នេះ បានបង្កឲ្យបាក់បង្កាន់ដៃស្ពាន ហើយរថយន្តដឹកដំឡូង បានក្រឡាប់ផ្ងារជើង រថយន្តកាមរីឆ្លាមរងការ ខូចខាតមួយចំហៀង រថយន្តទេសចរណ៍ ១២កៅអីមួយទៀត ខូចខ្ចេចខាងក្រោយ កាមរីឆ្លាមមួយទៀតខូច អស់មួយចំហៀងដែរ និងរថយន្តភីកអាប់ មួយគ្រឿងទៀតរងការ ខូចខាតបន្តិចបន្តួច។
យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ នៅមិនទាន់បញ្ជាក់អំពី មូលហេតុពិតប្រាកដ នៅឡើយថា គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្តមួយណា ហើយកើតចេញពីមូលហេតុ អ្វីនោះនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!