ភ្ជង់ប្លន់លើកទី២ លើម្ចាស់ផ្ទះទិញ លក់ដំឡូងមី
ខេត្តក្រចេះ៖ មានករណីភ្ជង់ប្លន់មួយបានកើតឡើងសាជាថ្មីម្តងទៀត បង្កឡើងដោយ ក្រុមជនមិន ស្គាល់មុខមានគ្នាបីនាក់ ប្រដាប់ដោយអាវុធខ្លីវែង កាលពីយប់ថ្ងៃទី៥ ខែមីនា បានធ្វើសកម្មភាពភ្ជង់លើស្ត្រីជាម្ចាស់ផ្ទះទិញលក់ដំឡូងមីមួយកន្លែងនៅស្រុកស្នួល ប្លន់ យកទ្រព្យសម្បត្តិមួយចំនួន ។
អំពើប្លន់ប្រដាប់អាវុធត្រូវបានគេមើលឃើញថា បានកើតមានជាលើកទី២នៅក្នុង ស្រុក បន្ទាប់ពីកាល ពីដើមខែកុម្ភះកន្លងទៅ មានការណីបាញ់ប្លន់ ប្រដាប់អាវុធមួយបាន កើតឡើងទៅលើលំនៅឋាន គ្រួសាររងគ្រោះជាអ្នកលក់ដំឡូងមី នៅតំបន់ដាច់ស្រយាល ក្នុងឃុំស្រែចារ ស្រុកស្នួល បានបង្កឲ្យម្ចាស់ផ្ទះរងរបួស តែការប្លន់មិន បានសម្រេច ដោយ សារតែនគរបាល ចុះអន្តរាគមន៍ ក៍ឈានទៅដល់ ការបាញ់តដៃគ្នាមួយប្រាវ ។
យ៉ាងណាក៏ដោយ ក្នុងអំពើប្លន់ដែលបានកើតមានជាលើកទី២ កាលពីយប់ថ្ងៃទី៥ ខែ មីនា ទៅលើគ្រួសារ រងគ្រោះមួយមានរបររក ស៊ីទិញលក់ដំឡូងមី នៅចំនុចគីឡូមែត្រលេខ ១០៩ ក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល គឺក្រុមជនប្រដាប់អាវុធមិន បានបំផ្ទុះអាវុធឲ្យមាន អ្នករងរបួសនោះទេ ដោយគ្រាន់ តែធ្វើសកម្មភាពភ្ជង់ប្លន់ តែរយៈពេលជាង១០នាទីតែ ប៉ុណ្ណោះ ក៍បានគេចខ្លួនចូលព្រៃចម្ការ ។
ស្ត្រីរងគ្រោះក្នុងអំពើរប្លន់ឈ្មោះ ណាំ គីមស៊ាន ជាម្ចាស់ផ្ទះ អាយុ៥៥ឆ្នាំ មានមុខរបរ ជាអ្នកទិញ លក់ដំឡូង បានឲ្យដឹងថា ក្រុមជនល្មើសប្រដាប់អាវុធ បានចូលភ្ជង់រូបគាត់ និងបានគំរាមឲ្យគាត់បើកសោរទូដែកយកលុយអស់ជាច្រើនលាន ។
ក្នុងសកម្មភាពនោះដែរ ក្រុមជនសង្ស័យក៍បានភ្ជង់ទៅលើមនុស្សពីរនាក់ផ្សេងទៀត ដែលបាន មកលក់ដំឡូងមី បានប្លន់យក គ្រឿងអលង្គការ ប្លាទីនអស់មួយចំនួន ។ អធិការនគរបាលស្រុកស្នួល លោកចាន់ សុគីម បានឲ្យដឹងថា ក្រុមជនប្រដាប់អាវុធ បានធ្វើសកម្មភាពក្នុង រយះៈពេលខ្លី និងបានគេចខ្លួនទៅព្រៃ ក្នុងចម្ការខាងក្រោយផ្ទះរបស់ជនរងគ្រោះ ។ យ៉ាងណាក៍ដោយ លោកថាករណីមួយនេះធ្វើឡើង ដូចរូបភាពករណីកាល ពីលើកមុន ហើយនគរបាលបានកំណត់ថា ជនសង្ស័យជា ក្រុមតែមួយ និងក៏បានកំណត់លើមុខសញ្ញា របស់ជនទាំងនេះបានខ្លះដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!