គង់ ចាន់ស្រីមុំ ជ្រេញខ្លួនឯង ពេលលឺតម្លៃកាដូចិញ្ចៀន 10 ម៉ឺនដុល្លារ ខណៈចិញ្ចៀនថ្មី ដែល គឹម សីហា ទើបធ្វើតម្លៃជាង ៦ម៉ឺនដុល្លារ
ភ្នំពេញ៖ អ្នករាល់គ្នា ប្រាកដជាបានស្គាល់ហើយ នូវគូស្នេហ៏ដ៏សែនផ្អែមល្អែមមួយគូនេះ គឺលោក គឹម សីហា និង កញ្ញា គង់ ចាន់ស្រីមុំ ដែលពួកគេ តែងតែចូលចិត្តបង្ហាញនូវក្តីស្រលាញ់រវាងគ្នានឹងគ្នា ទៅកាន់ទស្សនិកជន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ច្រណែននឹងពួកគេទាំង២នាក់ទៀតផង។
ជាការពិតណាស់ នាពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់លោក គឹម សីហា បានបង្ហោះរូបចិញ្ចៀនពេជ្រមួយ ដែលមានតំលៃជាង ៦ម៉ឺនដុល្លារអាមេរិក (60,060 USD) ដោយក្នុងនោះ លោកបានសរសេរថា៖ «Will see u soon for my wife Kong chansreymon» ដែលមានន័យថា នេះជាកាដូចិញ្ចៀនពេជ្រ ដែលលោក ធ្វើវាជាពិសេសសំរាប់កញ្ញា គង់ ចាន់ស្រីមុំ តែម្តង។
ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីកញ្ញា គង់ ចាន់ស្រីមុំ បានឃើញនូវកាដូដ៏មានតំលៃនោះហើយ កញ្ញាមិនបានបង្អង់់យូរ ក៏បានបង្ហោះសារឆ្លើយតបនឹងម្ចាស់កាដូវិញផងដែរ ដោយរូបនាងបានសរសេរអគុណ ចំពោះសេចក្តីស្រលាញ់ ដែលលោក គឹម សីហា តែងតែផ្តល់ឲ្យនាង អស់រយៈពេលជាង ៩ឆ្នាំមកនេះហើយនាងក៏យល់ព្រមផ្ញើជីវិត និងសុភមង្គលរបស់នាង ពេញមួយជីវិត ទៅលើបុរសម្នាក់នេះហើយដែរ។ អានសារពួកគេទាំងពីរខាងក្រោមនេះជាមួយខ្មែរឡូតទាំងអស់គ្នា៖

ទន្ទឹមនឹងនេះ នៅរសៀលថ្ងៃអាទិត្យដដែលនេះ ខ្មែរឡូតឃើញ កញ្ញា គង់ ចាន់ស្រីមុំ បង្ហោះសារមួយទៀត ដែល នាងបានសរសេរថា នាងពិតជាជ្រេញ ខ្លួនឯងណាស់ បន្ទាប់ពីនាងបានអានអត្ថបទព័ត៌មានក្នុងស្រុកមួយ ដែលបានសរសេរខុស អំពីតម្លៃកាដូចិញ្ចៀនពេជ្រ ក្នុងថ្ងៃខួបកំណើតរបស់នាង ដែលលោក សីហាបានជូននាង ដោយតាមពិតទៅ កាដូនោះមានតំលៃត្រឹមតែ ១៨,០០០ដុល្លារអាមេរិកប៉ុណ្ណោះ មិនមែន ១០មឺុនដុល្លារដូចព័ត៌មានបានចុះផ្សាយឡើយ។ នាងបានសរសេរថា៖ «Hmmmm ចាំបានថាពេលសំភាសន៍ខ្ញុំ បាននិយាយប្រាប់ថាចិញ្ចៀនដែលបងសីហា កាដូអោយនៅថ្ងៃខួបកំណើតមានតំលៃតែ 18000$ ទេ ដល់ពេលចេញព័ត៌មានដាក់ថា 10 ម៉ឺនដុល្លារ... ស្លាប់ហើយខ្ញុំបើអ្នកណាមិនដឹង ថាខ្ញុំអួតហួសហេតុពេកហើយ។ គ្រាន់តែអានខ្លួនឯង មានអារម្មណ៍ថាជ្រិញខ្លួនឯងទៅហើយ ទំរាំតែអ្នកដទៃអានច្បាស់ជាជ្រិញខ្ញុំស្លាប់ហើយ...»។
ប៉ុន្តែមិនថាយ៉ាងណា ចិញ្ចៀនពេជ្រក្រោយនេះ ដែលលោក សីហា ទិញសម្រាប់កញ្ញា គង់ ចាន់ស្រីមុំ គឺមានតំលៃជាង ៦មឺុនដុល្លារអាមេរិក ពិតជាមិនធម្មតាឡើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!