​ចាប់​ប្អូនស្រី​ចិញ្ចឹម​អាយុ​៨​ឆ្នាំ​រំលោភ ច្រើន​ដង​​ខណៈ​ឪពុក​ម្តាយ​មិននៅ​ផ្ទះ

 
 

ខេត្ត​ឧត្តរមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​អន្លង់​វែង​​ ឃាត់ខ្លួន​ពី​បទ​ចាប់ រំលោភ​សេព​ស​ន្ថ​វៈ​​​​ ប្អូនស្រី​ចិញ្ចឹម​អាយុ​​៨​ឆ្នាំ​ កាលពី​វេលា​ម៉ោង​ ១១និង​១៥​នាទី​ព្រឹកថ្ងៃ​ទី​៧ ​មី​នា ​២០១៦​ ស្ថិត​នៅ​ស្រុក​អន្លង់​វែង ​។​

​អ្នក​ភូមិ​រស់នៅ​ជិតខាង​បាន​រៀបរាប់​​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ជនសង្ស័យ​ឈ្មោះ​ សឿ​ន ព្រែក ​​អាយុ​១៦​ឆ្នាំ ​បាន​ចាប់​ប្អូនស្រី​ ​ចិញ្ចឹម​របស់​ខ្លួន​រំលោភ​សេព​ សន្ថវៈ​​រហូត​​៣​លើក​មក​ ហើយ​ ចំណែក​អ្នក​ជិតខាង​​ បាន​​លួច​ថត​យក​រូបភាព​វី​ដេ​អូរ​ តាម​ទូរស័ព្ទ​ដៃ​ទុក​ជា​វត្ថុ​តាង​ សម្រាប់​ផ្តល់​ជា​ព័​ត៌មាន​ ដល់​សមត្ត​កិច្ច​ផង​ដែរ ​ដោយ​សារ​​តែ​​ឪពុក​ម្តាយ​ជាប់រ​វល់​​ទៅ​ លក់​ដំឡូង​មី​បាត់ៗ ​។

សាក្សី​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​នេះ​មាន​ឪពុក​ម្តាយបង្កើត​ឈ្មោះ​​ ស៊ឹម ស្ងួន​ អាយុ​៥៨​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​ ហីង​ ហាប់​ អាយុ​៣២​ឆ្នាំ​ ដោយសារ​តែ​ខ្លួន​ក្រីក្រ​ពេក​ បាន​​​លក់​កូន​ស្រី​អាយុ​​ ៨​ឆ្នាំ​ទៅ​ឱ្យ​​​ឈ្មោះ ​ដួង សឿ​ន ​ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ឡែ​ម  សន ​អាយុ​៥៦​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​២៣​ ឧសភា​ ២០១២ ​មក​​ម៉្លេះ ដោយ​មាន​អាជ្ញាធរ​ភូមិ​ ជា​អ្នក​ធ្វើ​កិច្ចសន្យា​នេះ​ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម