ឃាត់ខ្លួនមនុស្សប្រុសស្រី ៦នាក់ ពាក់ពន្ធ័ប្រើប្រាស់ថ្នាំញៀន
រាជធានីភ្នំពេញ៖ កម្លាំងប៉ូលីសខណ្ឌទួលគោកសហការណ៍ជាមួយ ប៉ូលីសប៉ុស្តិ៍ផ្សារដេប៉ូទី២ដឹកនាំផ្ទាល់ ដោយលោក ស៊ឹម ពិសិដ្ឋ អធិការរងខណ្ឌទួលគោក និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាំ សុផារី បានចុះទៅបង្ក្រាប ក្រុមអ្នកប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់លេខ ០០២,បន្ទប់លេខ១០៤,បន្ទប់លេខ២០៤,បន្ទប់លេខ៣០២ និងបន្ទប់លេខ៣០៣ ដោយធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី៦នាក់ ក្នុងផ្ទះសំណាក់ ហេង ហួរ ស្ថិតនៅផ្ទះលេខ ៩អាផ្លូវលេខ២២១ ក្រុមទី២សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកស៊ឹម ពិសិដ្ឋ អធិការរងខណ្ឌទួលគោកបានឲ្យដឹងថាក្រុមយុវជនប្រុសស្រីទាំង៦នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ ខ្លួននោះទី១-ឈ្មោះសុខា វណ្ណដា ហៅ ដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះ ស្រេង សុវណ្ណដារ៉ា ហៅង៉ោល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាក់ខែងលើ ផ្លូវជាតិលេខ៦អាសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ទី៣-ឈ្មោះ ចាន់ រ៉ូហ្សា ហៅហ្សា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ទី៤-ឈ្មោះ រស់ វាសនា ហៅខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវរថភ្លើងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៥-ឈ្មោះ សឿង ភួង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកខារ៉ាអូខេ ហេង ហេង ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៦-ឈ្មោះ ភឿន ណាលិ ហៅត្រេន ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតបាន រួមមានឧបករណ៍ប្រើប្រាស់ និងថ្នាំញៀន មួយចំនួនផងដែរ។ លោក ស៊ឹម ពិសិដ្ឋ បានឲ្យដឹងថា កាលដែលសមត្ថកិច្ចលោកធ្វើការឃាត់ខ្លួន ក្រុមអ្នកប្រើប្រាស់ថ្នាំញៀននេះបានគឺ ដោយមានការសហការណ៍ពីបណ្តាញសម្ងាត់ បានប្រាប់ឲ្យដឹងថា ផ្ទះសំណាក់ ហេង ហួរ ខាងលើនេះសម្បូរក្រុមយុវវ័យប្រុសស្រីចូល មកប្រើប្រាស់ថ្នាំញៀននៅ ទីនេះណាស់ ទើបនៅថ្ងៃនេះលោកក៏ បានដឹកនាំកម្លាំងប៉ូលីសខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងផងនោះ ក៏បានចូលទៅឆែកឆេរ នៅក្នុងបន្ទប់ផ្ទះសំណាក់នោះតែម្តងដោយរកឃើញក្រុម យុវជនប្រុសស្រី៦នាក់ កំពុងតែងអង្គុយជក់ថ្នាំញៀនយ៉ាងសប្បាយនៅក្នុងបន្ទប់ផ្ទះ សំណាក់នោះផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលា ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!