នាវាសមុទ្រ ភ្លាត់ស្នៀត បុកបាក់ផែផ្ទេរប្រេង
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ សន្តិសុខយាមប្រចាំការនៅលើផែចតកប៉ាល់ផ្ទេរប្រេងឥន្ទនៈនៃក្រុមហ៊ុនកម្ពុជាតេលា ដែលមានទីតាំងស្ថិតនៅក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបាត់ខ្លួននៅក្នុងឧប្បត្តិហេតុកប៉ាល់ដឹកប្រេងចូលចតខុសលក្ខណៈបច្ចេកទេស ហើយក៏ជ្រុលទៅបុកផែពេញទំហឹង បណ្តាលឱ្យប៉ុស្តិ៍យាមប្រចាំការនៅលើផែ រួមទាំងផែលំបាក់ធ្លាក់ចូលទៅក្នុងសមុទ្រ និងបាត់ខ្លួនសន្តិសុខម្នាក់ ដែលយាមប្រចាំការនៅលើប៉ុស្តិ៍ខាងលើនោះ ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន កងរាជអាវុធហត្ថប្រចាំស្រុកស្ទឹងហាវខេត្តព្រះសីហនុបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៩ មីនា ២០១៦ ខណៈកប៉ាល់ដឹកប្រេងមួយគ្រឿង ឈ្មោះ STLOGISTICS SEVICEGSE មកពីប្រទេសវៀតណាម បើកបរដោយពីឡុតកប៉ាល់ឈ្មោះ NIAYEN VULANE និងពីឡុតកម្ពុជាម្នាក់ទៀតឈ្មោះ នួន ចាន់រិទ្ធិ ខណៈបើកបរកប៉ាល់ចូលចតអែបផែ ដើម្បីផ្ទេរប្រេងឥន្ទនៈឱ្យក្រុមហ៊ុនកម្ពុជាតេលា ។
ដោយសារតែមានការធ្វេសប្រហែស ក៏ជ្រុលចង្កូតទៅបុកផែចតផ្ទេរប្រេងខាងលើ និងប៉ុស្តិ៍យាមប្រចាំការរបស់សន្តិសុខក្រុមហ៊ុន កម្ពុជាតេលារលំបាក់រាបចូលទៅក្នុងសមុទ្រអស់ទំហំ៨០ម៉ែត្រ x ១៣០ម៉ែត្រ និងបាត់បង់អាយុជីវិតសន្តិសុខ ដែលកំពុងតែឈរយាមនៅលើផែម្នាក់ រហូតមកដល់ពេលនេះ សមត្ថកិច្ច និងក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជាតេលាកំពុងតែរុករកសាកសព ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!