ប្រើកូនកាំបិត ចាក់ប្លន់យ៉ាងសាហាវ
ខេត្តក្រចេះ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខប្រដាប់ដោយកូនកាំបិតចាក់ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈប៉ងសម្លាប់ ដើម្បីប្លន់យកម៉ូតូ កាលពីព្រឹកថ្ងៃទី៤ មេសា ២០១៦ ស្ថិតនៅក្នុងព្រៃស្ងាត់មួយកន្លែង ក្នុងឃុំស្រែចារ ស្រុកស្នួល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះតូ ហាំ អាយុ៥៥ឆ្នាំ មានទីលំនៅស្រុកស្នួល ត្រូវនគរបាលបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យស្រុក។
យ៉ាងណាក៏ដោយ ករណីចាក់សម្លាប់នេះ ត្រូវកម្លាំងនគរបាលស្រុកអះអាងថា ជនដៃដល់ត្រូវបានកំណត់មុខសញ្ញា ហើយក៏កំពុងតែតាមស្រាវជ្រាវ ខណៈកំពុងរត់គេចខ្លួន។
បើតាមការបញ្ជាក់ពីបុរសរងគ្រោះបានប្រាប់ថា ជនសង្ស័យបានជួលរូបគេឱ្យឌុបពីទីប្រជុំជនស្រុកស្នួល មកកឃុំស្រែចារ ។
លុះជិះដល់កន្លែងស្ងាត់ ជនដៃដល់បានយកកូនកាំបិតចាក់ពីមុខ បណ្តាលឱ្យលិចកប់មកលើរូបគេពីមុខ បណ្តាលឱ្យរងរបួសធ្ងន់ ហើយជននេះបានប្លន់យកម៉ូតូម៉ាកវ៉េវទៅបាត់ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!