ចោរអាកា ប្លន់កក្រើក នៅខេត្តកំពត យកមាសទៅលក់ ចាប់បាន២នាក់
ខេត្តកំពត ៖ សកម្មភាពប្លន់ប្រដាប់អាវុធយ៉ាងកក្រើកខេត្តកំពត ពិសេសក្នុងទឹកដីស្រុកអង្គរជ័យ ស្រុកឈូក និងស្រុកដងទង់ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ និងអាកាស្វាយបត់១ដើមមានគ្រាប់៧គ្រាប់ ហើយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្សារឈូក ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចស៊ើបដឹងថា ជនល្មើសទាំង៣នាក់បានយកមាសដែលពួកគេប្លន់បានពីជនរងគ្រោះកន្លងមកទៅលក់នៅផ្សារឈូក ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក កម្លាំងសមត្ថកិច្ចយើងបានតាមប្រម៉ាញ់ជាប់រហូតឈានទៅឃាត់ខ្លួនជាក់ស្តែងបាន២នាក់ បក្សពួកជនល្មើសម្នាក់ទៀតបានរត់រួច ហើយគេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី លក ញ៉ាវ បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់មាន ១-ឈ្មោះ អ៊ុក មឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ និង ២-ឈ្មោះ មួង រ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ។
លោកបន្តទៀតថា នៅរសៀលថ្ងៃទី០៥មេសានេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរជនសង្ស័យទាំង២នាក់ដើម្បីស្វែងជ្រាវរកព័ត៌មានជុំវិញសកម្មភាពប្លន់ក្នុងស្រុកទាំងបីនៃខេត្តកំពត ថាតើប្លន់ប៉ុន្មានលើក ហើយកន្លែងណាខ្លះ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!