យំផង! សំពះផង! ឱ្យតែកូន ព្រមទៅផ្ទះវិញ
រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយ ព្រោះតែបាត់កូនប្រុសពីផ្ទះរយៈពេល៣ថ្ងៃមកហើយ ដោយគាត់ខំដើររកគ្រប់ទីកន្លែង លុះបានប្រទះឃើញកូនហើយ ក៏ហៅឱ្យត្រឡប់ទៅផ្ទះវិញ តែត្រូវកូនប្រុសរូបនោះប្រកែកមិនព្រមទៅទេ បើទោះបីជាម្តាយយំអង្វរ និងលើកដៃសំពះកូនយ៉ាងណាក៏ដោយ ។
ហេតុការណ៏នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ មេសា ២០១៦ នេះ ស្ថិតនៅក្នុងវត្ត «ឧត្តរាវតី» ក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
ក្មេងប្រុសខាងលើឈ្មោះយិន សម្បត្តិ អាយុ១៤ឆ្នាំ ។ ចំណែកម្តាយឈ្មោះញ៉ែម សុខឃឿន អាយុ៤៣ឆ្នាំ មានទីលំនៅនៅជិតផ្លូវរទេះភ្លើង ក្នុងភូមិខាងលើ ។
ស្ត្រីជាម្តាយបន្ទាប់ពីលួងកូនប្រុសមិនព្រមទៅផ្ទះនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកជួយណែនាំកូនប្រុសដែេ ព្រោះតែគាត់ខ្លាចកូនជួបគ្រោះថ្នាក់ណាមួយ ។
បើតាមកូនប្រុសបាននិយាយថា មូលហេតុដែលមិនចូលផ្ទះនោះ គឺមកពីឪពុក-ម្តាយជេរខ្លួនពេក ។ គ្រួសារខាងលើ ត្រូវគេដឹងថា តែងតែមានជម្លោះជារៀងរាល់ថ្ងៃ និងដឹងទៀតថា ក្មេងប្រុសនោះធ្លាប់ប្រើគ្រឿងញៀនផងដែរ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!